adverise with khmeread 1

បើកម៉ូតូច្រាសទិសចរាចរណ៍ជ្រុលទៅបុករ៊ឺម៉ក់ម៉ូតូដឹកបន្លែរបួស៤នាក់

    ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់​បើក​ម៉ូតូ​លឿន​បញ្ច្រាស់ទិស​ចរាចរណ៍​ជ្រុល​ទៅបុក​រ៊ឺ​ម៉ក់​ម៉ូតូ​ដឹក​បន្លែ​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ​ប្រព​ន្ឋ​និង​កូន​ពីរ​នាក់​ទៀត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ចំណុច​ខាង​ជើងកា​រ៉ា​ស់​សាំង​សូ​គី​ម៉ិ​ច ប្រហែល ៣០០​ម៉ែត្រ​ច្រមុះ​ជ្រួក​ក្បាលថ្នល់​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

    តាម​សាក្សី​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជា​សន្តិសុខ ជិះ​ម៉ូតូ​បង្ក​ម៉ាកវ៉េវ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ព្រៃវែង 1B-5380 ទិសដៅ​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ដោយ​ជិះ​ឆ្លងផ្លូវ​​បញ្ច្រាស់ទិស​ចរាចរណ៍​។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ទៅបុក​រ៊ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ​ប្រព​ន្ឋ​និង​កូនតូច​ម្នាក់​ដែរនោះ​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​បង្ក​និង​បុរស​ជា​ម្ចាស់​រ៊ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​រងរបួស​ធ្ងន់ រីឯ​ប្រព​ន្ឋ​និង​កូនតូច​រងរបួស​ស្រាល​។​ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នករងរបួស​នៅឡើយ​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ។​រីឯ​ប្រព​ន្ឋ​និង​កូនតូច​ដែល​រងរបួស ស្រាល ត្រូវបាន​សាច់​ញា​ត្តិ​មក​យកទៅ​ផ្ទះ​វិញ ។​

    ដោយឡែក​ម៉ូតូ​បង្ក​និង​រ៊ឺ​ម៉ក់​ម៉ូតូ​ដឹក​បន្លែ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ការ​មន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់