adverise with khmeread 15292857 1195241733896033 519156577 o

ឃាត់ខ្លួន​បុរស​ ២ ​នាក់​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ នឹង​បញ្ជូន​ជនសង្ស័យ​ ២ ​នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១​ ធ្នូ​នេះ បន្ទាប់ពី​បាន​បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធខ្លី​ខុសច្បាប់​ ដោយបាន​ឃាត់ខ្លួន​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​, ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដកហូត អាវុធខ្លី​ ០១ ​ដើម​ដកហូត​កាលពី​ថ្ងៃទី​២៩​ ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ​២ ​នាក់​ឈ្មោះ ប៊ុន ទី ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន និង​ឈ្មោះ ​ចាន់ វាសនា ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​គ្មាន លេខ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បន្តថា ប៉ូលិស​បាន​ដកហូត អាវុធខ្លី ​០១ ​ដើម​ម៉ាក​K54 (​រលុប​លេខ​), ទូរស័ព្ទដៃ​០២​គ្រឿង និង​ម៉ូតូ ០១​គ្រឿង​។ ​ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់ នា​ព្រឹក​នេះ៕


 

adverise with khmeread

មតិយោបល់