adverise with khmeread 1

ជួប​ជាមួយ​ឆ្មាព្រៃ​កម្រ​បំផុត​និង​ថ្លៃ​បំផុត​លើ​លោក​!

    ​ឆ្មាព្រៃ​មួយ​ក្បាល ដែលជា​សត្វ​ឆ្មា​ថ្លៃ​ជាងគេ​នៅលើ​ពិភពលោក និង​ជា​ពូជ​ឆ្មា​ដ៏​កម្រ​ដែលមាន​តម្លៃ​ប្រហែល ២៣.៤០០ ដុល្លារ ត្រូវបាន​បង្ហាញ​ដោយ​ម្ចាស់​វា​នៅក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​។​

​    ​ឆ្មា​អាយុ ៩ ខែ​ឈ្មោះ Demo Moore បាន​នាំឱ្យ​ម្ចាស់​វា​គឺ​អ្នកស្រី Anastasia Timokhina ដែលជា​ប្រជាជន​នៅក្នុង​ទីក្រុង St. Petersburg ចំណាយ​អស់ ១ លាន​រូប (១៥.៥៥០ ដុល្លារ​) ខណៈ​គាត់​បាន​បញ្ជា​ទិញ​ឆ្មា​នេះ​ទុក​មុន មុននឹង​វា​កើត​។​

​    ​Demi Moore ជា​ឆ្មាព្រៃ​មួយ​ក្បាល​ក្នុងចំណោម ៣០ ក្បាល​លើ​ពិភពលោក ដែល​នេះ​ធ្វើឱ្យ​វា​ជា​ពូជ​ឆ្មា​ដ៏​កម្រ​បំផុត​។ បច្ចុប្បន្ន ឆ្នា​ព្រៃ​ទាំងអស់​កំពុង​រស់នៅ​ប្រទេស​រុស្ស៊ី​។ ពូជ​ឆ្មា​កម្រ​នេះ​ត្រូវបាន​បង្កាត់​ពូជ​ដោយ​ឆ្មាព្រៃ​ប្រភេទ Caracal និង​ឆ្មា​ប្រភេទ Abyssinian​។ នៅពេល​វា​ធំ​ឡើង ឆ្មាព្រៃ​នេះ​អាច​លូត​កម្ពស់​បាន ៥០ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១៥ គីឡូក្រាម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់