adverise with khmeread Unnamed %283%29

បង្ហាញមុខ​អ្នករើស​អេតចាយ ​១៥ នាក់ប្រើប្រាស់​គ្រឿងញៀន...មុនពេល​បញ្ជូនទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ១៥ ​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ក្នុង​២​ករណី​ផ្សេងគ្នា ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​បង្ហាញមុខ​កាលពី​រសៀល​ថ្ងៃទី​៣០ ​វិច្ឆិកា មុននឹង​បញ្ជូនទៅ​តុលាការ​តាម​នីតិ​​វិធី។​

    ករណី​ទី​១- នៅ​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង ​៣ ​រសៀល​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៤ ​នាក់ នៅ​ចំណុច​ក្នុង​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​ ១៥ ​នាក់ រួមមាន ​១-​ឈ្មោះ កៅ សុវណ្ណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ, ២-​ឈ្មោះ សៅ រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​មិន​ពិតប្រាកដ​, ៣-​ឈ្មោះ នួន បូរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​, ៤-​ឈ្មោះ អី វូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​, ៥-​ឈ្មោះ ប៉ូ ឌី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​មិន​ពិតប្រាកដ​, ៦-​ឈ្មោះ តុំ ភារ​ម្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​, ៧-​ឈ្មោះ លី ឌី​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ, ៨-​ឈ្មោះ ម៉ាន់ សី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​, ៩-​ឈ្មោះ ស៊ិន ណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​, ១០-​ឈ្មោះ រឿង ខ្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ , ១១-​ឈ្មោះ ចាន់ ផល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ, ១២-​ឈ្មោះ រ័ត្ន ស្រី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​មិន​ពិតប្រាកដ​, ១៣-​ឈ្មោះ វ៉ា ម៉េង​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ, ១៤-​ឈ្មោះ គុយ ស្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ។ ​សម្ភារៈ​ដកហូត កាំ​បិត​កែច្នៃ​មួយចំនួន, ​ក​ន្ទ្រៃ​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន សុខ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​តាម​ទូរស័ព្ទ​ពី​លោក ​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​ខាងលើ និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​ចំនួន​ ១៤​ ​នាក់ យកមក​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​រកសារ ធាតុ​ញៀន​ក្នុង​ទឹកនោម នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

    ករណី​ទី​២- នៅ​ថ្ងៃទី​២៩​ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​បានធ្វើ​ការឃាត់​ជន​ខ្លួន​ជនសង្ស័យ​ចំនួន ០១​ នាក់ នៅ​ចំណុច​ផ្ទះ​លេខ​១១ ផ្លូវលំ ភូមិ​ចុង ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ឈ្មោះ កោ ភិ​រុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​បេតុង ក្រុម​៨ ផ្លូវលំ ភូមិ​ចុង​ថ្នល់ ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​សម្ភារៈ​ដកហូត ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​ក្រាម ស​ថ្លា​ចំនួន​០១​កូន​ថង់​តូច។​

    ដំបូង​កម្លាំង​ប៉ុស្តិ៍​ទឹកថ្លា​បានទទួល​ពត៌មាន​ពី​ក្រុមគ្រួសារ​របស់​ជនសង្ស័យ ថា​នៅ​ចំណុចកើតហេតុ ជនសង្ស័យ​(​កូន​)​បានធ្វើ​សកម្មភាព​ជក់​គ្រឿង ញៀន​នៅ​ចំណុច​ខាងលើ។ ​ក្រោយពី​ទទួល​ពត៌មាន​បាន​កម្លាំង​ប៉ុស្តិ៍​ទឹកថ្លា បាន​ចុះ​ដល់​ចំណុច កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​វត្ថុតាង​ខាង លើ​ជា​របស់​ជនសង្ស័យ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ធ្វើការ សាកសួរ​នៅ ប៉ុស្តិ៍​ទឹកថ្លា។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់