adverise with khmeread Chapecoense cartoon

បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្លឹប Chapecoense បង្ហោះ​រូប​ត្លុក​ទទួល​ឆព្វណ្ណរង្សី​នៅ​ឋានសួគ៌​សន្លឹក​ចុងក្រោយ​ដើម្បី​ជូន​ដំណើរ​វីរបុរស​របស់ខ្លួន​

    ​ក្លឹប​បាល់ទាត់​ប្រទេស​ប្រេ​ស៊ី​ល Chapecoense ដែល​បាន​បាត់បង់​សមាជិក​ស្ទើរ​ទាំងស្រុង​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី បាន​បង្ហោះ​រូបភាព​គោរព​លា​ដ៏​ក្តុកក្តួល​ដល់​តារា​ដែល​បាន​ស្លាប់​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម​។​

​    ​សមាជិក​របស់​ក្រុម Chapecoense បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកដំណើរ​ចំនួន ៨១​នាក់ ដែល​បានធ្វើ​ដំណើរ​ហោះហើរ​ឆ្លង​កាត់​ពី​ប្រទេស​ប្រេ​ស៊ី​ល​ឆ្ពោះទៅកាន់​ទីក្រុង Medellin ដែល​មនុស្ស​ចំនួន ៧៦​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​បាន​ឧបទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​។​

​    ​ក្លឹប​បាន​ប្រើប្រាស់​គណនី​ប​ញ្តា​ញ​សង្គម Facebook ក្រោយ​ជួប​គ្រោះ​អកុសល​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ដើម្បី​បង្ហោះ​រូបភាព​ត្លុក​មួយ​សន្លឹក​នៃ​កីឡាករ​របស់​ពួកគេ ដែល​ទទួល​ឆព្វណ្ណរង្សី​ក្នុង​ឋានសួគ៌ និង​បង្ហោះ​សារ​ដ៏​រំភើបចិត្ត​អម​ជាមួយ​រូបភាព​នោះ​។​

​    ​ភ្ជាប់​ជាមួយនឹង​រូបថត​មួយ​សន្លឹក​នេះ ពួកគេ​បាន​សរសេរ​រ៉ាយរ៉ាប់​ពី​ប្រវត្តិ​ត្រួសៗ​របស់ខ្លួន​ថា​៖

​    ​២០០៩ - លី​ក​លំដាប់​ទី ៤

​    ​២០១២ - លី​ក​លំដាប់​ទី ៣

​    ​២០១៣ - លី​ក​លំដាប់​ពី ២

​    ​២០១៣ - លី​ក​កំពូល​លំដាប់​ទី ១

​    ​២០១៦ - ពានរង្វាន់​កំពូល​អាមេរិក​ភាគខាងត្បូង South-American Championship វគ្គ​ផ្តាច់ព្រ័ត្រ​

​    ​"​ពួកគេ​មិន​នឿយណាយ​ជាមួយ​ភាព​រីកចម្រើន​ឡើយ ហើយ​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​ឋានសួគ៌ #ForcaChape"៕

adverise with khmeread

មតិយោបល់