adverise with khmeread Crossed

អ៊ីចឹង​ទេតើ​បានជា​ពួកលោក​ខាងលិច ចូលចិត្ត​ខ្វែង​ម្រាមដៃ មិន​ថា​ក្នុង​សមរភូមិ ឬ​ក្នុង​ការប្រកួត​កីឡា​!!!

    ​មាន​មនុស្ស​ជាច្រើន​បាន​ប្រើ​កាយវិការ​ខ្វែង​ម្រាមដៃ​ដើម្បី​សុំ​សំណាង ខណៈដែល​ក្មេង​តូចៗ​ប្រើ​វា​ដើម្បី​ជា​លេស​មួយ​នៃ​ការ​កុហក់​របស់​ពួកគេ​។ មាន​ទ្រឹស្ដី​ជាច្រើន​ទាក់ទង​នឹង​កាយវិការ​នេះ ដូច្នេះ​មើលថា​តើ​រឿង​ពីក្រោយ​មូលហេតុ​ពិត​របស់​វា​ជា​អ្វី​។​

​    ​គេ​ជឿថា​ការខ្វែង​ម្រាមដៃ​គឺជា​ការ​សំដៅ​មួយ​ទៅលើ​សាសនា​គ្រឹ​ស្ត ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​សុំ​សំណាង​ជា​យូរលង់​មកហើយ​។ អំឡុងពេល​សម័យកាល​រ៉ូ​ម៉ាំង ពួក​គ្រី​ស្ទា​ន​បាន​ត្រូវបាន​កាត់ទោស​ពី​សំណាក់​អាណាចក្រ​រ៉ូ​ម៉ាំង ហើយ​អំឡុង​ពេលនោះ​កាយវិការ​នេះ​បាន​ក្លាយជា​វិធី​សម្ងាត់​មួយ​បង្ហាញ​ពី​ជំនឿ និង​ការទទួលស្គាល់​សមាជិក​។ កាយវិការ​នេះ​គឺជា​ការងារ​របស់​មនុស្ស​ពីរ​នាក់​។ ពួកគេ​ខ្វែង​ម្រាមដៃ​បែបនេះ​ដើម្បី​បង្ហាញ​ពី​ជំនឿ និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​    ​ប៉ុន្ដែ​សម្រាប់​បច្ចុប្បន្ន​ការខ្វែង​ម្រាមដៃ​បែបនេះ គឺ​ដើម្បី​គោលបំណង​សុំ​សេចក្តីសុខ និង​ស្វែងរក​ជំនួយ​របស់​ព្រះ​។ មូលហេតុ​ដ៏​ធំ​បំផុត​សម្រាប់​ការធ្វើ​បែបនេះ​នៅ​លោកខាងលិច គឺ​ដើម្បី​នាំ​សំណាង ឬ​បង្ហាញ​ពី​សាមគ្គីភាព និង​គាំទ្រ​មនុស្ស​ដទៃ​ផ្សេងទៀត​។​

​    ​លើសពីនេះ​ពួកគេ​ប្រើ​ម្រាមដៃ​បែបនេះ​ដើម្បី​កម្ចាត់​ជំងឺ​ចង្រៃ និង​បិសាច​ផងដែរ​។ ដោយឡែក​សម្រាប់​ទាហាន​វិញ ពួកគេ​ខ្វែង​ម្រាមដៃ​ដើម្បី​សុំ​សំណាង​ពី​ព្រះ ខណៈដែល​ពួកគេ​កំពុង​វាយប្រហារ​ក្នុង​សមរភូមិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់