adverise with khmeread Unnamed %281%29

ទៅ​ចូល​​រួម​បុណ្យអ្នកនៅក្នុងភូមិជាមួយគ្នាហើយផឹកស្រាស្រវឹង​ចុះ​មុជទឹក​ទន្លេ​លង់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​លង់ទឹក​ទន្លេ​ស្លា​ប‌់​កាលពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រលប់​នៅ​ចំណុច​ទន្លេមេគង្គ​ភូមិ​ពុ​ក‌​ឫ​ស្ស‌ី​ក្រោម​ ឃ‌ុំ​ពុ​ក‌​ឫ​ស្ស‌ី​ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដាល ខេ​ត្ត‌​កណ្ដា​ល‌។​ ​រហូតដល់​ល្ងាច​ម៉ោង​៥​ថ្ងៃទី​៣០​ វិច្ឆិកា​ទើប​សព​អណ្តែត​ឡើង។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ស សុធា ភេ​ទ‌​ប្រុ​ស‌​ អាយុ​​​៣៧​ឆ្នាំ​ ជនជាតិខ្មែរ​មុ​ខ‌​រប​រក​ម្ម‌​ករ‌​សំណង់​នៅភូ​ម‌ិ ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ​ខាងលើ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦ ​វេលា​ម៉ោង​១១​ជន​រងគ្រោះ​បាន​ទៅ​ចូល​​រួម​បុណ្យ​ឈ្មោះ ​ម៉ិ​ល‌ ឆេ​ង‌ នៅ​ភូមិ​ឃ‌ុំ​ជា​មួ​យ‌​គ្នា​ហើ​យ‌​បាន​ផឹកស្រា​ជាមួយ​មនុស្ស​ជាច្រើន​នា​ក‌់​រ​ហូ​ត‌​ដ​ល‌់​វេលា​ម៉ោង​៥​ល្ងាច។ ​ពេ​ល‌​ផឹកស្រា​ស្រវឹង​ខ្លាំង​ជនរងគ្រោះ​បាន​ដើរមក​ផ្ទះរ​ហូ​ត‌​ដ​ល‌់​វេ​លាម៉ោង​៥ ​និង​៣០​នាទី​ព្រលប់​ជនរងគ្រោះ​បាន​ដើរទៅ​មុជ​ទឹ​ក‌​ទ​ន្លេ​មេគ​ង្គ‌​កំ​ពង‌់តា​ម៉ូ​វ​ ក្រោយផ្ទះជនរងគ្រោះ​ម្នាក់ឯង បន្ទាប់មក​ជនរងគ្រោះ បាន​លង់ទឹក​ស្លាប់​។​

    រ​ហូ​ត‌​ដ​ល‌់ថ្ងៃ​​ទី​៣០​ វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​៥​ល្ងាច​ទើប​សាកសព​អ​ណ្ដែ​ត‌​ទឹ​ក‌​ទៅ​ទើ​នៅព្រែក​តា​នុត ក្នុ​ង‌​ភូ​ម‌ិ​ពុ​ក‌​ឫ​ស្ស‌ី​ក្រោម​​ ឃ‌ុំ​ពុ​ក‌​ឫស្សី ចំ​ងា​យ‌​ពី​កន្លែងកើតហេតុ​ប្រវែង​៨០​ម៉ែត្រ។​

    ក្រោ​យ‌​ម​ក‌​សម​ត្ថ‌​កិ​ច្ច‌​ជំនាញ​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ គ្រ‌ូ​ពេ​ទ្យ‌​ឃ‌ុំ លោ​ក‌​មេ​ភូ​ម‌ិ បាន​ពិនិត្យ​ដោ​យ‌​ហ្ម​ត‌់​ចត់​ឃើញថា​៖ សាកសព​មាន ពោះ​ប៉ោង នឹ​ង‌​មាន​ទឹ​ក‌​ហូ​រ‌​ចេ​ញ‌​តា​ម‌​មា​ត‌់​លាយ​ឈាម​ក្រៅ​ព‌ីនេះព‌ុំ​មាន​ស្លាកស្នាម​អ្វី​គួរឱ្យ​ក​ត‌់​ស​ម្គា​ល‌់​ឡើ​យ‌។​ ស​ន្និ​ដ្ឋា​ន‌​ថា​ជន​រង​គ្រោះ​ពិ​ត‌​ជា​ស្លាប់​ដោ​យ‌​សារ​លង់ទឹក​ប្រាកដ​មែន ​និង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើ​បុ​ណ្យ‌​តា​ម‌​ប្រពៃ​ណ‌ី៕​

 

adverise with khmeread

មតិយោបល់