adverise with khmeread 1

កម្រ​មាន​ស្រី​ស្អាត​ណា​ធ្វើជា​អ្នកបើក​យន្តហោះ​ដឹក​អ្នកដំណើរ​ណាស់​! គ្រាន់តែ​នាង​កញ្ញា​ម្នាក់នេះ​បង្ហាញ​មួយ​ប៉ុស្តិ៍ អ៊ី​ន​ធឺ​ណេ​ត​ស្ទើរ​ឆ្កួត​វង្វេង​ភ្លាម​

    ​ជួប​ជាមួយ​ពី​ឡុ​ត​ស៊ុយអែត​ម្នាក់​ដែល​បែងចែក​ពេលវេលារ​បស់​នាង​រវាង​ការហោះហើរ​ជុំវិញ​ពិភពលោក និង​ការហាត់​យ៉ូ​ហ្គា​។ ហើយ​គ្រាន់តែ​រូបភាព​នាង​មួយ​ប៉ុស្តិ៍​សោះ បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ស្ទើរ​ឆ្កួត​វង្វេង ព្រោះ​កម្រ​មាន​ស្រី​ស្អាត​ណា​មក​ធ្វើជា​អ្នកបើក​យន្តហោះ​ណាស់​។​

​    ​នាង Malin Rydqvist បាន​ប្រើ​ទីតាំង​ប្លែកៗ​ដែល​នាង​ហោះ​ទៅជា​មួយ​យន្តហោះ Boeing 737 ដើម្បី​ធ្វើជា​ផ្ទៃ​ខាងក្រោយ​សម្រាប់​រូបភាព​រាង​ដ៏​ស្រស់ស្អាត​របស់​នាង​អំឡុង​ការហ្វឹកហាត់​ហោះហើរ​។​

​    ​Malin បាន​ប្រាប់​ពី​របៀប​ដែល​នាង​ចាប់ផ្តើម​ហាត់​យ៉ូ​ហ្គា​បន្ទាប់ពី​ឧប្បត្តិហេតុ​ជិះ​ស្គី​កាលពី​ឆ្នាំ ២០០៨ ដោយ​បណ្តាលឱ្យ​នាង​មាន​របួស​ខ្នង​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ហើយ​អ្វីដែល​ដំណើរការ​សម្រាប់​ខ្ញុំ​នោះ​គឺ​យ៉ូ​ហ្គា​។ វា​ជួយ​ខ្ញុំ​ឱ្យ​យល់​ពី​ខ្ញុំ​កាន់តែច្បាស់​ជាង​មុន ហើយក៏​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ល្អ​ចំពោះ​អ្នកដទៃ​ដែរ​។ ខ្ញុំ​កាន់តែ​ញៀន​នឹង​វា​ហើយ​"​។​

​    ​បច្ចុប្បន្ន Malin កំពុង​រៀបចំ​គម្រោង​មង្គលការ​របស់​នាង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់