adverise with khmeread 1480445424738

ស្តាប់​ហើយ​ញាក់សាច់​! អ្នកជំនាញ​បកស្រាយ​ពី​រឿង​ដែល​កើតឡើង​ប្រសិនបើ​គេង​ទាំង​ពាក់​កញ្ចក់ Contact Lens

    ​ប្រសិនបើ​អ្នក​ពាក់​កញ្ចក់ Contact Lens ជារឿយៗ មានឱកាស​ច្រើន ដែល​អ្នក​ត្រូវ​ងងុយគេង ហើយ​គេង​ទាំង​ពាក់​វា​នៅក្នុង​ភ្នែក​។​

​    ​យើងទាំងអស់គ្នា​បានដឹង​រួចទៅហើយ​ថា វា​មិន​ត្រូវបាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ផ្នែក​ភ្នែក​នោះទេ ប៉ុន្ដែ​ហេតុអ្វី​? តើ​រឿងនេះ​យ៉ាងដូចម្ដេច​? 

​    ​តើ​មានរឿង​អ្វី​កើតឡើង ប្រសិនបើ​អ្នក​គេង​ទាំង​មាន​កញ្ចក់ Contact Lens នៅក្នុង​ភ្នែក​? នៅពេល​យើង​គេង​ទាំង​ពាក់​វា​នៅក្នុង​ភ្នែក យើង​នឹង​បាត់បង់​អុកស៊ីសែន​ដែល​ព័ទ្ធជុំវិញ​ប្រ​សី​ភ្នែក​។ អុកស៊ីសែន​ជួយ​រក្សា​ស្រទាប់​កែវភ្នែក​របស់​យើង​ឱ្យមាន​សុខភាព​ល្អ​។​

​    ​ខាងក្រោម​នេះ​ជាការ​បកស្រាយ​អំពី​ផលប៉ះពាល់​របស់​កញ្ចក់ Contact Lens ពី​សំណាក់​វេជ្ជបណ្ឌិត Russell Wohl​។​

​    ​អ្វីដែល Contact Len ធ្វើ​គឺ​វា​រឹតត្បិត​កម្រិត​អុកស៊ីសែន​ក្នុង​ប្រ​សី​ភ្នែក ដោយសារ​វា​បង្កើត​របាំង​កញ្ចក់រ​វាង​អុកស៊ីសែន​និង​ស្រទាប់​កញ្ចក់ភ្នែក​។ ប្រសិនបើ​ភ្នែក​របស់​អ្នក​មិនអាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ទេ អ្នក​អាច​ជួប​បញ្ហា​ជំងឺ Hypoxia (​ជំងឺ​ខ្វះ​អុកស៊ីសែន​ទៅដល់​ជាលិកា​ភ្នែក​)​។​

​    ​អ្នក​ក៏មាន​ឱកាស​កើន​ហានិភ័យ​ឆ្លង​មេរោគ​ក្នុង​ភ្នែក​ផងដែរ ដោយសារតែ​បាក់តេរី​អាច​ជ្រៀបចូល​ទៅក្នុង​ស្រទាប់​កែវភ្នែក​នៅពេល​ភ្នែក​របស់​អ្នក​បិទ​ជិត​ដោយ​កញ្ចក់ Contact Len​។ ហើយ​នៅពេលនោះ​គ្មាន​ផ្លូវ​ណាមួយ​ដើម្បី​ផ្លុំ​បាត់​តេ​រី​ចេញ​នោះទេ​។ បាក់តេរី​នឹង​ក្លាយជា​ជន​ឆ្លៀតឱកាស និង​ចាប់ផ្ដើម​ស៊ី​ស្រទាប់​កែវភ្នែក​របស់​អ្នក​តែម្ដង​។​

​    ​ហើយ​បើ​ធ្ងន់ធ្ងរ អ្នកនឹង​ក្លាយជា​ជនពិការភ្នែក​ដោយសារ​តែ Contact Lens ជាមិនខាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់