adverise with khmeread Untitled 1

ចិន​ប្រើ​កាំបិត​ប្លន់​ចិន​គ្នាឯងត្រូវបាន​ប៉ូលិស​ខ្មែរ​វ៉ៃខ្នោះ​បាន​ ២​ នាក់​

    ព្រះសីហនុ ៖ មាន​ករណី​ជនជាតិ​ចិន​ប្រើ​កាំបិត​ប្លន់​ជនជាតិ​ចិន​ដូចគ្នា​កើតឡើង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៣០​នាទី យប់​ស្ថិតនៅ​កា​ស៊ី​ណូ​លើ​ភ្នុំ ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ព្រះសីហនុ ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​វ៉ៃខ្នោះ​បាន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនបង្ក​មាន​គ្នា ០២​ នាក់  ១.​ឈ្មោះ ដឹង ហូ​សេង ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ី​ណូ​លើ​ភ្នំ កាន់​លិខិតឆ្លងដែន​លេខ E84415478​ និង​២.​ឈ្មោះ លាំង ម៉ូ​ឆាង ភេទ​ប្រុស អាយុ២២​ឆ្នាំ បុគ្គលិក​កា​ស៊ី​ណូ​លើ​ភ្នំ កាន់​លិខិតឆ្លងដែន​លេខ E50008409។​

    ចំណែក​ជនរងគ្រោះ​មាន​គ្នា ០២​ នាក់ ១.​ឈ្មោះ អ៊ូ យ៉ាង​កូ​ចឹ​ង ភេទ​ប្រុស មុខរបរ បុគ្គលិក​កា​ស៊ីណូ​លើ​ភ្នំ ត្រូវ​ជនសង្ស័យ​ចាក់ ០១​ កាំបិតចុង​ស្រួច ត្រូវចំ​ដើមដៃ​ខាងស្តាំ រងរបួស ស្រាល​ និង២.​ឈ្មោះ លាវ សៀវ​លីវ ភេទ​ប្រុស មុខរបរ បុគ្គលិក​កា​ស៊ី​ណូ​លើ​ភ្នំ ត្រូវ​ជនសង្ស័យ​ចាក់ ០១​ កាំបិត​ចុង​ស្រួច ត្រូវចំ​កណ្តាល​ខ្នង រងរបួស​ស្រាល។ ​សម្ភារៈ​ដែល​បាត់បង់ ប្រាក់​ចំនួន ៣.០០០​ ដុល្លារ​ និងកុំ​ព្យូ​ទ័​រ​លែ​បថ​ប​ចំនួន ០១ ​គ្រឿង។​

    បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បាន​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២​នាក់។ ​សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន៖ ១.លុយ ១.០៩៣ ដុល្លារ​, ២.លុយ​យ័ន្ត ៤០០,  ៣.លុយ​ខ្មែរ ៤៩០០​រៀល​, ៤.លែ​ប​ថប ០១ ពណ៌​ខ្មៅ​ និង​៥.កាំបិត​ចុង​ស្រួច ០១​ ដើម ជា​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុតាង កម្លាំង​ប៉ូលិស​ជំនាញ​កំពុង​បន្ត​នីតិវិធី​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់