adverise with khmeread Untitled 1

មនុស្ស​ឥឡូវ​អាច​ចូលក្នុង​ពិភព Avatar បាន​ហើយ​!

    ​រូបភាព​ថ្មីៗ​ទាំងនេះ​ត្រូវបាន​លាតត្រដាង ដែល​នឹង​ធ្វើឱ្យ​មនុស្ស​រាល់គ្នា​រំភើប និង​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ទីកន្លែង​ទាក់ទាញ​ថ្មី​របស់​រមណីយដ្ឋាន Walt Disney World Resort សម្រាប់ ២០១៧ ខាងមុខ ហើយ​មើលទៅ​វា​ហាក់ដូចជា​មិនមែន​នៅលើ​ភពផែនដី​យើង​ទេ ព្រោះ​ច្នៃ​មើលទៅ​ដូច​ក្នុង​ភាពយន្ត Avatar ពេក​។​

​    ​ទីតាំង Pandora ដែលជា​ពិភព Avatar នឹងមាន​ទីតាំង​ស្ថិតនៅក្នុង​អ​ណា​ចក្រ​សត្វ​របស់​រមណីយ​ដ្ឋា​ន Walt Disney World Resort  ហើយ​កាលពីពេល​ថ្មីៗ​នេះ រូបភាព​ពី​ទីតាំង​នេះ​បានបង្ហាញ​ពី​របៀប​ដែល​ភ្ញៀវ​នឹង​ជិះទូក​កាត់​ព្រៃ​និមិត្ត​និង​ញ៉ាំ​អាហារ​នៅ​អាហារ​ដ្ឋា​ន​របស់​ពួក​សត្វ​ប្រភេទ Na’vi ក្នុង​រឿង​ដ៏​ល្បី​កាលពី​ឆ្នាំ ២០០៩ គឺ​រឿង Avatar​។​

​    ​លោក Bob Chapek ប្រធាន​រមណីយដ្ឋាន និង​សួន Disney បាន​និយាយថា លោក​ជឿថា​ឈុត​ឆាក​ថ្មី​នៅ​រដ្ឋ Florida នេះ​នឹង​ទាក់ទាញ​មនុស្ស​ជាច្រើន​ឱ្យមក​ទស្សនា ពេល​វា​បើក​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៧៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់