adverise with khmeread Untitled 1

ចាប់​បុរស​២​នាក់​ជួញ​ថ្នាំញៀន​នៅ​សណ្ឋាគារ ព្រី​ន​សេស​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ របស់​កា​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក អនុប្រធាន​កណ្ដាល​និង​ប្រធាន​កា​រិ​យា​ល័យ បានធ្វើការ​បង្ក្រាប​ករ​ណី​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ស្ថិតនៅ​សណ្ឋាគារ ព្រី​ន​សេស​ ក្រុមទី​៤ ភូមិ៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ  ដោយ​ឃាត់​មុខសញ្ញា​ ២ ​នាក់​កាលពី​វេលា​ម៉ោង​៨​ និង​២០​នាទី​យប់​ថ្ងៃទី​៣០ ​វិច្ឆិកា ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.ឈ្មោះ ខេ​ម រ័​ត្ន ភេទប្រុស អាយុ២៩​ឆ្នាំ ស្រុកកំណើត ខេត្តបាត់ដំបង បច្ចុប្បន្ន​ជួល​ផ្ទះ​ស្នាក់នៅ ផ្សារ​ដី​ហ៊ុយ មុខរបរ​ធ្វើ​នំ​លក់ និង​២.ឈ្មោះ ខៀវ កា​ណា​ល់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ ស្រុកកំណើត, ​ទីលំនៅ និង មុខរបរ​ដូចគ្នា​។ វត្ថុតាង​ចាប់​យ​រួម​កមាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ទឹកកក​) មួយកញ្ចប់​ធំ​ទម្ងន់​ន​ ១០០,៥៩ ក្រាម។​

    បច្ចុប្បន្ន​ជនល្មើស​ទាំង ២ ​នាក់ កម្លាំង​ជំនាញ​កំពុង​សាកសួរ​បន្ថែម​រួច​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់