ក្លឹប Man Utd កំពុងតាមសង្កេតមើលស្ថានភាពរបស់ Neymar នៅ Barcelona ខណៈកីឡាករប្រេស៊ីលរូបនេះពិចារណាចង់ចាកចេញពីទឹកដី Nou Camp ។ ទោះបីជា ក្លឹប Man Utd អាចនឹងត្រូវចំណាយច្រើនដើម្បីអូសទាញ Neymar ឲ្យចាកចេញពី Barcelona ដែលច្រើនជាងការចំណាយលើកកិច្ចព្រមព្រៀងផ្ទេរ Paul Pogba ទៅទៀតក៏ដោយ ក៏ក្លឹបនេះមិនបោះបង់ការប្រម៉ាញ់នេះដែរ។
បើទោះបីជា Neymar ទើបតែបានចុះកិច្ចសន្យាបន្ថែមកាលពីខែមុន ហើយក្លឹប Barcelona បានប្រកាសជាផ្លូវការកាលពីខែកក្កដាក៏ដោយ ក៏ប្រភពជាច្រើនចាត់ទុកកិច្ចសន្យានេះថា គ្រាន់តែជាការបិទបាំងជម្លោះដ៏អូសបន្លាយរវាងកីឡាកររូបនេះនិងក្លឹបតែប៉ុណ្ណោះ។
Neymar និង Barcelona បន្តជួបបញ្ហាស្មុគស្មាញដោយសារតែក្លឹប Barcelona បានផ្តាច់កីឡាកររូបនេះចេញពីកិច្ចព្រមព្រៀងម្ចាស់កម្មសិទ្ធិរបស់ភាគីទីបីនៅប្រេស៊ីល។
ការស៊ើបអង្កេតរបស់រដ្ឋាភិបាលអេស្ប៉ាញទៅលើកិច្ចព្រមព្រៀងផ្ទេររកឃើញថា Barcelona មិនបានរាយការណ៍អស់ពីទំហំនៃកិច្ចព្រមព្រៀងផ្ទេរដែលតាមចោទថា មានទឹកប្រាក់៨៦,២លានអឺរ៉ូ ដែលក្នុងនោះ ៤០លានអឺរ៉ូត្រូវបានចំណាយដោយផ្ទាល់ទៅឲ្យក្រុមគ្រួសាររបស់ Neymar៕
