adverise with khmeread Unnamed

រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នា​ក់នៅ​តាខ្មៅ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​៣០​ ​វិច្ឆិកា ២០១៦​ វេលា​ម៉ោង​៨​ និង​៥០​នាទី ត្រង់ចំណុច​ខាងមុខផ្ទះ​លក់​គ្រឿងសំណង់​ ថាវ សុខ​អេង ​លើផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់​ព្រែក​ហូរ ​ក្រុង​តាខ្មៅ​។

    ប៉ូលិស​យាយ​ថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក​ FRONTHEA​ ពណ៌​ខៀវ​ ពាក់​ស្លាកលេខ ភ្នំពេញ ​2I .1992 ​អ្នកបើកបរ​ឈ្មោះ មាឃ ថុ​នា ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំណាក់​សង្កែ ​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ភ្នំពេញ​ (​មិន​រងរបួស​) ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។

    មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ​VIVA ​ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​កណ្តាល ​1K-7909 អ្នក​បើកបរ​មានឈ្មោះ សុខ ណា​រិ​ទ្ធ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង​ សង្កាត់​ព្រែក​កំ​ពិស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ (​រងរបួស​ស្រាល​) បើ​កបរ​ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​មកជើ​ង បណ្តាលឱ្យ​អ្នក​រួម​ដំណើ​រ​ពីក្រោយ​ម៉ូតូ​ឈ្មោះ​ យ៉ង សុ​ភ័​ណ្ឌ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ​(​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នះ​ដើ​ម្បី​សង្គ្រោះ​)​។​

    គ្រោះថ្នាក់​នេះដែរ បណ្តាលឱ្យ​សម្ភារៈ​ខូចខាត​-​រថយន្ត ​១ ​គ្រឿង ខូច​ស្រាល​ម៉ូតូ​១​គ្រឿង​ខូច​ធ្ងន់, -​របួសធ្ងន់​ម្នាក់ (​ប្រុស) ស្រាល​ម្នាក់ (ប្រុស)។ ​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​អ្នកបើកបរ​ឡាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​មានកំ​រិត​អាកុល​ចំនួន ​០,៩៥ mg/L៕

adverise with khmeread

មតិយោបល់