មានប៉ូលិស៥០០នាក់ សន្តិសុខឯកជន១៤០នាក់និងសន្តិសុខធម្មតា២៦០នាក់ផ្សេងទៀតនឹងត្រូវបំពេញភារកិច្ចសម្រាប់ការប្រកួតនៅពហុកីឡាដ្ឋាន Chornomorets Stadium ដែលផ្ទុកមនុស្សបាន ២៧.៤០០នាក់ ហើយសំបុត្រត្រូវបានលក់អស់ក្នុងរយៈពេលតែពីរសប្តាហ៍ ក្នុងការប្រកួតរវាងក្លឹប Zorya និង ក្រុម Man Utd នៅសប្តាហ៍ក្រោយ ។ ប៉ូលិសនឹងដើរល្បាតនៅទីប្រជុំជនក្រុងផងដែរ។
ក្លឹប Zorya Luhansk បានចាប់ផ្តើមប្រតិបត្តិការសន្តិសុខដ៏ធំមួយគឺស្មើរនឹងពីដងនៃការប្រកួតក្នុងលីក ចំពេលដែលមានការបារម្ភថា អ្នកគាំទ្រអង់គ្លេសនឹងក្លាយជាគោលដៅវាយប្រហារនៅអ៊ុយក្រែន។
ប្រភពមួយបាននិយាយថា “សម្រាប់ក្លឹបល្បីដូចជា Man Utd ប្រាកដ ណាស់យើងនឹងរៀបចំប្រកបដោយការទទួលខុសត្រូវនិងមានវិធានការណ៍សន្តិសុខខ្ពស់”។ ក្រុម Zorya បានបង្ខំចិត្តរៀបចំការប្រកួត Europa League នៅទីក្រុង Odessa ដោយសារតែសង្គ្រាមស៊ីវិលរវាងឧទ្ទាមគាំទ្រដោយរុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលនៅចម្ងាយ ៥០០ម៉ាយល៍ពីប្រជុំជនក្រុង Luhansk របស់ខ្លួន។
Man Utd បានសរសេរសារប្រាប់អ្នកគាំទ្ររបស់ខ្លួនដោយព្រមានពួកគេមិនឲ្យពាក់ឈុតរបស់ក្លឹបទេ។
Man Utd បានព្រមានថា ការគំរាមនេះអាចចេញមកពីក្រុមអ្នកលេងដែលមានការរៀបចំនៅតំបន់អឺរ៉ុបខាងកើតមិនមែនចេញមកពីក្រុមអ្នកគាំទ្ររបស់ក្លឹប Zorya ទេបន្ទាប់ពីអ្នកគាំទ្រអង់គ្លេសប៉ះទង្គិចជាមួយក្រុមអ្នកលេងរុស្ស៊ី អំឡុងការប្រកួត Euro 2016 កាលពីរដូវក្តៅ៕
