adverise with khmeread Untitled 1

Ali Lee ស្លៀកពាក់រឹបរាង ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមមានផ្ទៃពោះ

          Ali Lee ប្រើ​ឈុត​រ៉ូបពណ៌ក្រហម​រឹបរាងយ៉ាងណែនដើម្បី​​បង្ហាញពី​ដងខ្លួន​ស្គម​កំព្រឹង​របស់នាង​ ពេលចូល​រួម​កម្មវិធី​មួយ​នៅ​ Sheung Wang កាលពីថ្ងៃទី​២៤​ខែវិច្ឆិកា​។ Ali ​បាន​ពន្យល់​ថា សម្លៀកបំពាក់​រលុង​បង្កើតឲ្យ​មាន​ការ​យល់​ច្រ​ឡំ​មាន​ផ្ទៃពោះ​ នៅពេលខ្ញុំ​ចែក​រំលែករូបភាព​តាម​បណ្តាញ​សង្គមកាលពីពេល​ថ្មីៗ​នេះ។

 

          Ali បាន​និយាយថា “​ថ្មីៗ​នេះ គ្រប់គ្នា​ហាក់ដូចជា​ចាប់អារម្មណ៍​នឹង​រឿង ក្បាល​ពោះធំ​ ហើយ​ខ្ញុំមាន​បំណង​ស្លៀក​ពាក់​ឈុត​រឹងរាងនេះ ដើម្បី​លុបបំបាត់​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់”។ Ali បាន​បង្ហើបប្រាប់ថា នាង​ដើរតួជា​ចៅ​ក្រម ហើយ​មាន​ឈុត​លើ​គ្រែជាមួយ​ Vincent Wong ក្នុងរឿងភាគនោះ។

 

នាងបន្ថែមថា  គួរឲ្យ​ចាប់អារម្មណ៍​មែនទែន​នៅពេល​ Vincent​ ដោះអាវ​ផ្នែក​ខាងលើ​ ហើយបញ្ចេញក្បាល​ពោះផ្នត់ៗ​របស់​គាត់។

 

          នៅពេល​សួរនាំ​ថា តើនាងចង់ឲ្យមិត្តប្រុស​របស់នាង​មាន​ក្បាលពោះផ្នត់ៗ ដូចនេះទេ Ali បាន​និយាយថា “​ខ្ញុំ​មិនត្រូវ​ការ​អ្វីទាំង​អស់​ ពីព្រោះ​ប្រុស​ស្អាតច្រើន តែ​គ្មាន​បេះដូង។ ប៉ុន្តែ​បើ​មាន​ក្បាលពោះផ្នត់​ៗគឺអាចផ្តល់សុវត្ថិភាព​ដល់​ខ្ញុំ គួរតែ​ឱប​ដែរ” ៕

adverise with khmeread

មតិយោបល់