adverise with khmeread Five star public toilet2 600x400

នរណា​ក៏​ចង់​បត់​បត់ជើង​ដែរ​! ចិន​បើក​សម្ភោ​ធ​បង្គន់​សាធារណៈ​លំដាប់​ផ្កាយ​ប្រាំ​ដ៏​អស្ចារ្យ បំពាក់​ម៉ាស៊ីនត្រជាក់ ២៤ ម៉ោង និង​មាន​ភ្លេង​កំដរ​អារម្មណ៍​ទៀត​

    ​មនុស្ស​ភាគច្រើន​គឺ​ចៀសវាង​ពី​បង្គន់​សារ​ធា​រណៈ​ដោយសារតែ​វា​កង្វក់ ដរាបណា​ទប់​លែង​ជាប់​ទើប​កាត់ចិត្តកាត់ថ្លើម​ចូលទៅក្នុង​បង្គន់​សារ​ធា​រណៈ​នោះ​។​

​    ​ផ្ទុយ​មកវិញ បង្គន់​សារ​ធា​រណៈ​នេះ​គឺ​នរណា​ក៏​ចង់​ចូលទៅ​បត់ជើង​ដែរ​។ បន្ទប់ទឹក​សារ​ធា​រណៈ​លំដាប់​ផ្កាយ​ប្រាំ​នេះ​មាន​ទីតាំងនៅ​ទីក្រុង​ឆុង​ឈី​ង (Chongqing) ប្រទេស​ចិន​។​

​    ​បន្ទប់ទឹក​សារ​ធា​រណៈ​នេះ​មាន​ទំហំ ១៥០ ម៉ែត្រការ៉េ ហើយ​វា​មិន​ត្រឹមតែ​ជា​បន្ទប់ទឹក​ដ៏​អស្ចារ្យ​នោះទេ វា​មាន​លក្ខណៈសម្បត្តិ​មិនគួរ​ឱ្យ​ជឿ​ដូចជា​រចនា​ឡើង​ដោយ​គ្រឿង​ប្រណិត ប្រើ​វត្ថុធាតុដើម​គុណ​ភាពល្អ​ដូចជា​ថ្ម​ម៉ាប ចំណែកឯ​ជញ្ជាំង​ប្រើ​ថ្ម​ក្រា​នី​ត ទ្វារ​ធ្វើ​ពី​ឈើ​រលោង និង​ផ្នែក​ខាងក្នុង​ប្រើ​ម៉ាស៊ីនត្រជាក់ ២៤ ម៉ោង​ដើម្បី​រក្សា​សី​តុ​ណ្ហា​ភាព​ថេរ ២៤ អង្សា​ទៀតផង​។​

​    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ដែល​ចូលទៅ​បត់ជើង​ក្នុង​បន្ទប់ទឹក​លំដាប់​ផ្កាយ​ប្រាំ​នេះ មាន​អារម្មណ៍​ស្រួល ពេល​កំពុង​បត់ជើង​ខណៈដែល​មាន​ភ្លេង​បំពេ​ខាងក្នុង​ទៀត​។​

​    ​បន្ទប់ទឹក​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​សាងសង់​អស់ ៨០ ម៉ឺន​យ័ន (១១៥.៧៨៥ ដុល្លារ​)៕

adverise with khmeread

មតិយោបល់