adverise with khmeread 1

​អ្នកលេង​សៀក​ម៉ាឡេស៊ី​ពីរ​នាក់ ដណ្តើមបាន​មកវិញ​នូវ​កំណត់ត្រា​ផ្លាស់​សម្លៀកបំពាក់​លឿន​ផុត​លេខ​លើ​លោក

​    ​អ្នកលេង​សៀក​ម៉ាឡេស៊ី​ពីរ​នាក់​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ដោយ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​បាន​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​នាទី​។​

​    ​នាង Min Chek Loo និង​លោក Mark Yong Chuan Aun មកពី​ក្រុម Vivas Magic ដំបូង​ទទួលបាន​កំណត់ត្រា​ពិភពលោក​កាលពី​ខែកញ្ញា​ជាមួយ​ការផ្លាស់ប្តូរ​សម្លៀកបំពាក់​បាន​ចំនួន ១៦ ឈុត​ក្នុង​រយៈពេល​មួយ​នាទី​។​

​    ​ទោះយ៉ាងណា អ្នកលេង​សៀក​ម៉ាឡេស៊ី​ពីរ​នាក់​ផ្សេងទៀត​ឈ្មោះ Avery Chin និង Sylvia Lim បាន​ដណ្តើម​កំណត់ត្រា​នេះ​ដោយ​ប្តូរ​បាន ១៨ ឈុត​។​

​    ​ឥឡូវ Vivas Magic បាន​វិល​មក​ម្តងទៀត​ដើម្បី​ដណ្តើម​កំណត់ត្រា​របស់ខ្លួន​មកវិញ ជាមួយ​ការប្តូរ​ឈុត​បាន​ចំនួន ២០ ត្រឹម​តែមួយ​នាទី​។​

​    ​ការប៉ុនប៉ង់​នេះ​បានធ្វើ​ឡើង​នៅ​កម្មវិធី The Brandlaureate Awards 2015-16 នៅ​សណ្ឋាគារ Majestic Hotel ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ចំពោះមុខ​ទស្សនិកជន​ជាង ១០០០ នាក់​។​

​    ​ច្បាប់​ដ៏​តឹងរ៉ឹង​សម្រាប់​ការដណ្តើម​កំណត់ត្រា​នេះ​គឺ ត្រូវ​ស្លៀកពាក់​ឈុត​ផ្សេងៗ​គ្នា​ឱ្យបាន​ត្រឹមត្រូវ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់