adverise with khmeread 635907730394880558 etab cruise titanic i1

ចិន​កំពុងចម្លង​ម៉ូត​កប៉ាល់ Titanic ដើម្បី​សាងសង់​ថ្មី​ឡើងវិញ​

    ​ជាង​មួយ​សតវត្សរ៍​ទៅហើយ បន្ទាប់ពី​កប៉ាល់ Titanic លិច​ក្នុង​ភាគ​ខាងជើង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ហើយ​ឥឡូវ​វា​កំពុង​ចាប់ផ្ដើម​កើតឡើង​វិញ​ហើយ​ក្នុង​ភាគ​និរតី​ប្រទេស​ចិន​។​

​    ​វា​ហាក់បីដូចជា​មនុស្ស​ដែល​បាន​ស្លាប់​ក្នុងសម័យ​លិច Titanic ទាំងអស់​កំពុង​តែមាន​ជីវិត​ថ្មី​ម្ដងទៀត ខណៈដែល​ចិន​ចម្លង​តាម​កប៉ាល់ Titanic ទាំងស្រុង​។ អ្នកជំនាញ​ខាង​រចនា Titanic លោក Curtis Schnell និយាយថា "​សំបក​របស់​កប៉ាល់​និង​រូបរាង​ខាងក្រៅ​នឹងមាន​ភាពដូចគ្នា ហើយ​ខាងក្នុង​នឹងមាន​បន្ទប់​សាល​សម្រាប់​ដំណើរ​ទស្សនៈកិច្ច ដូចដែល​យើង​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​"​។​

​    ​គម្រោង​សាងសង់​នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ ២០១៧ មាន​ចំនួន​ទឹកប្រាក់ ១៦០ លាន​ដុល្លារ វិនិយោគ​ដោយ​ក្រុមហ៊ុន Star Energy Investment Group​។ ប៉ុន្ដែ​គេ​មិនដឹងថា​ក្រោយ​សាងសង់​រួច កប៉ាល់​នេះ​នឹងមាន​ប្រវត្តិសាស្ត្រ​ដូច​ក្នុង​រឿង​ទៀត​ឬក៏​អត់​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់