adverise with khmeread 1

​ឥណ្ឌូនេស៊ី​បំបែក​កំណត់ត្រា​ពិភពលោក Guinness ដោយ​ដាំ​ដើមឈើ​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ម៉ោង​

​    ​នៅក្នុង​សប្តាហ៍​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មានឈ្មោះ​នៅក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ដោយ​ដាំ​ដើមឈើ​ចំនួន ២៣៨.០០០ ដើម​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្នុងភូមិ Tasikharjo Village of Jenu ក្រុង Tuban ខេត្ត East Java កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ព្រឹត្តិការណ៍​នេះ​បានចាប់ផ្តើម​ជាមួយ​លោក​ប្រធានាធិបតី Joko Widodo និង​ជំទាវ​ទីមួយ Iriana Joko Widodo ដែល​អ្នក​ទាំងពីរ​ជា​អ្នក​ដាំ​ដើមឈើ​ទីមួយ​។​

​    ​កម្មវិធី​នេះ​មាន​មនុស្ស​ចូលរួម​ចំនួន ៥.៥០០ នាក់ ហើយ​កំណត់ត្រា​ពីមុន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រទេស​ហ្វីលីពីន ដោយបាន​ដាំ​ដើមឈើ​ចំនួន ២២៣.០០០ ដើម​ក្នុង​រយៈពេល​មួយ​ម៉ោង​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់