adverise with khmeread Maxresdefault

ម៉ាស៊ីនរថយន្ត​របស់​អ្នក​កំពុងមាន​បញ្ហា​ត្រង់ចំណុច​ណា​ហើយ បើ​សង្កេតឃើញ​មាន​ផ្សែង​ពណ៌​ស ខ្មៅ ខៀវ ឬ​ប្រផេះ​

    ​ប្រសិនបើ​រថយន្ត​រប​ស់លោក​អ្នក​បញ្ចេញ​ផ្សែង​ខុសពី​ធម្មតា សូមមេត្តា​អង្កេត​មើល​ឱ្យ​ច្បាស់​ថា​ផ្សែង​នោះ​មាន​ពណ៌​អ្វី​។ ចំពោះ​រថយន្ត​បញ្ចេញ​ចំហាយ​ផ្សែង​ពណ៌​ស នៅពេល​បញ្ឆេះ​ពេលព្រឹក​នេះ​ជាការ​ធម្មតា​ទេ​។ 

​    ​ប៉ុន្តែ​ប្រសិនបើ​រថយន្ត​របស់លោក​អ្នក​នៅតែ​បន្ត​បញ្ចេញ​ផ្សែង​ទៀត នៅពេល​ម៉ាស៊ីន​ក្តៅ​គ្រប់គ្រាន់ នោះ​ម៉ាស៊ីនរថយន្ត​លោកអ្នក​ប្រាកដ​ជាមាន​បញ្ហា កន្លែង​ណាមួយ​ជាមិនខាន​ហើយ​។ ផ្សែង​មាន​ពណ៌​ផ្សេងៗ​គ្នា ហើយក៏​ប្រាប់​លោកអ្នក​ថា ម៉ាស៊ីន​ក៏មាន​បញ្ហា​តាមរយៈ​ពណ៌​ផ្សេងៗ​គ្នា​ផងដែរ​។​

​    ​១. ផ្សែង​ពណ៌ ស​៖
​    ​ផ្សែង​ពណ៌​ស មានន័យថា​មានទឹក ឬ ទឹក​ថ្នាំ (Anti-freeze) បាន​ជ្រាប​ចូលក្នុង​បន្ទប់​ចំហេះ ដែលជា​កន្លែង​ដុត​ចំហេះ​សាំង​និង​ខ្យល់​។ ដើម្បី​ដឹង​ឱ្យបាន​ច្បាស់ សូម​ពិនិត្យ​កម្រិត​ទឹក​ថា​តើ​វា​ស្រក​ដែរឬទេ និង មាន​ជាតិ​ទឹក ឬ ទឹក​ថ្នាំ​នៅជាប់​ចង្កឹះ​ប្រេងម៉ាស៊ីន​ដែរ​អត់​។ 

​    ​* តើ​ទឹក​ជ្រាបចូល​ក្នុង​បន្ទប់​ចំហេះ​តាមរបៀប​ណា​? ទឹក​អាច​ជ្រាបចូល​បាន​តាមរយៈ រ៉ង​កន្លាស់ ដែល​បាន​ឆេះ​ដោយសារតែ​កម្តៅ​ម៉ាស៊ីន​ខ្ពស់​ពេក​។​
​    ​
​    ​២. ផ្សែង​ពណ៌ ខ្មៅ​៖
​    ​ផ្សែងខ្មៅ​គឺ​បណ្តាលមកពី​បរិមាណ​សាំង​បញ្ជូន​ទៅក្នុង​បន្ទប់​ចំហេះ​លើស​កម្រិត ធ្វើឱ្យ​ការដុត​ចំហេះ​ឆេះ​មិនបាន​សព្វ​ល្អ ហើយ​បរិមាណ​សាំង​លើស​កម្រិត​នេះ អាច​បណ្តាលមកពី​ការខូចខាត បូម​សាំង​, ប៊ិក​សាំង ឬ Oxygen sensor​។ ដូច​លោក​សូម​ពិនិត្យមើល​៖
​    ​- ពិនិត្យ​រកមើល​ការ​ជ្រាប​សាំង​ចូលក្នុង​ប្រេងម៉ាស៊ីន​
​    ​- ពិនិត្យ​រកមើល​ការ​ជ្រាប​សាំង កន្លែង​តម្រងប្រេង​
​    ​- ប្រសិនបើ​មាន​ប្រេង​ជ្រាប​នៅ​ចំណុច​ខាងលើ សូមកុំ​បញ្ឆេះ​រថយន្ត​

​    ​៣. ផ្សែង​ពណ៌ ខៀវ​៖
​    ​ផ្សែង​ពណ៌​ខៀវ​ស្រាល​មានន័យថា ប្រេងម៉ាស៊ីន​នៅក្នុង​រថយន្ត​របស់លោក​អ្នក​ត្រូវបាន​ដុតបំផ្លាញ (​ស៊ីប្រេង​ម៉ាស៊ីន​) ដោយ​ប្រេង​បាន​ជ្រាប​ហូរ​ចូលក្នុង​បន្ទប់​ចំហេះ រួច​ដុត​ជាមួយ​សាំង​និង​ខ្យល់​។ 

​    ​ផ្សែង​ពណ៌​នេះ​តែងតែ​កើតឡើង​ចំពោះ​រថយន្ត​ចាស់ៗ​មួយចំនួន ដោយសារតែ​ងាប់​កៅស៊ូ​ទ្រនាប់ ឬ រ៉ង​ផ្សេងៗ សម្រាប់​ការពារ​ការ​ជ្រាប ប្រសិន​វា​ជ្រាប​ទៅ​ប៉ះ​នឹង​ប៊ូស៊ី នោះ​រថយន្ត​នឹងមាន​បញ្ហា​បញ្ឆេះ​។​

​    ​៤. ផ្សែ​ពណ៌​ប្រផេះ​៖
​    ​ផ្សែង​ពណ៌​ប្រផេះ​ស្រាល បញ្ជាក់​អំពី​ការឆេះ​ប្រេង​ប្រអប់លេខ ដូច្នេះ​សូម​ពិនិត្យ​ចង្កឹះ​ប្រេង​ប្រអប់លេខ និង​សង្កេត​រកមើល​ពណ៌​រាង​ខ្មៅ និង​មាន​ក្លិន​ឈ្ងៀម បញ្ហា​នេះ​អាច​ដោះស្រាយបាន ដោយ​ប្តូរ​ប្រេង​ប្រអប់លេខ​ចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់