adverise with khmeread Untitled 1

វាសនា​កម្មករ​ផលិត​ទឹកកក ធ្លាក់​ចូលក្នុង​អាងទឹក​កករ​ហូត​ធុំក្លិន​ស្អុយ​ទើប​ដឹង​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​អាង​សិប្បកម្ម​ផលិត​ទឹកកក​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង​នៅវេលា​ម៉ោង៦ ​ថ្ងៃទី​៣០ ​វិច្ឆិកា ​២០១៦ ​នៅ​សិប្បកម្ម​ផលិត​ទឹកកក ជា វុត្ថា ផ្ទះ​៥៦ ផ្លូវ​១៥៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​

    ប៉ូលិស​មូលដ្ឋាន​បាន​និយាយថា សព​ឈ្មោះ ដុក ផៃ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ខាងលើ ទីលំនៅ​ភូមិ​ត្រពាំង​ក្រោល ស្រុក​ប្រាសាទបាគង ខេត្តកំពង់ធំ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃ​២៨​ វិច្ឆិកា ​២០១៦​ ម៉ោង​១១ ជនរងគ្រោះ​ហូបបាយ​ផឹកស្រា​ថ្នាំ​រហូតដល់​ម៉ោង​៦​ល្ងាច  រួច​ក៏​បន្តទៅ​ផឹក​នៅ​ខាងក្រៅ​សិប្បកម្ម​ទៀត​។ ​រហូតដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ទើប​ត្រឡប់មក​ដេក​វិញ​។​

    លុះដល់​ម៉ោង​៣ ​ភ្លឺ​ថ្ងៃទី​២៩ ​វិច្ឆិកា​ ២០១៦ ​អត់​ឃើញ​ជនរងគ្រោះ​ងើប​ធ្វើការ មេការ​រក​ និង​ទូរស័ព្ទ​អត់​ចូល។ រហូតដល់​ម៉ោង​៦ ​ព្រឹក​ថ្ងៃទី៣០ ​វិច្ឆិកា ស្រាប់តែ​ធុំ​ក្លិនស្អុយ​រួច​នាំគ្នា​ដើររក​មើល​ទើប​ឃើញ​ជនរងគ្រោះ​អណ្តែត​ក្នុង​អាងទឹក​។ ​ប៉ូលិស​បាន​សន្និដ្ឋានថា​ស្លាប់​ដោយ​លង់ទឹក។​

    ជុំវិញ​ករណីនេះ គេ​ពុំទាន់​ឃើញ​សមត្ថ​កិច្ចចាត់ការ​បែបណា​លើ​ម្ចាស់​សិប្បកម្ម​នោះឡើយ៕

adverise with khmeread

មតិយោបល់