adverise with khmeread 2

រាន​ទេវតា​បាក់​សង្កត់​សិស្សសាលា​ព្រែក​ឫស្សី​ស្លាប់​ម្នាក់ ​(​មាន​វីដេអូ​)

    កណ្តាល ៖ ក្មេងប្រុស​ម្នាក់​ជា​សិស្សសាលា​ព្រែក​ឫស្សី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ត្រូវ​រាន​ទេវតា​ដែល​គេ​ដាក់តាំង​លក់​បាក់​ធ្លាក់​សង្កត់ពីលើ កាលពី​វេលា​ម៉ោងជាង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ជិត​វត្ត​ព្រែក ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ខេត្តកណ្ដាល​។​

    ប្រភព​បឋម​បានឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ កុសល វិសាល អាយុ​៨​ឆ្នាំ ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៣​សាលារៀន​ព្រែក​ឫស្សី ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​ចំ​ពីលើ​ខ្ទេច​ក្បាល​ស្លាប់​តែម្ដង​។​

    បន្ទាប់មក​ក្រុមគ្រួសារ​ក្មេងប្រុស​រងគ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ឱប​សព​ក្មេងប្រុស​រងគ្រោះ​គួរ​ស​ង្វែ​គ​បំផុត៕​

 

adverise with khmeread

មតិយោបល់