adverise with khmeread Unnamed %282%29

ស្តា​រិច​ស្លាក​លេខ​រដ្ឋ​បុក​ម៉ូតូ​ពីក្រោយ​ផ្ទប់​រថយន្ត​បា​ឡែ​ន​ខ្ទេច​ទាំង​ព្រឹក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បង្ក​ការកកស្ទះ​ទាំង​ព្រឹក ដែល​បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ស្តា​រិច​បាន​បើក​បុក​ម៉ូតូ​ហុងដា​ C125 ​មួយគ្រឿង​ពី​ខាងក្រោយ​ហើយ​ផ្ទប់​ជាប់​នឹង​រថយន្ត​កាមរី ​(​បា​ឡែ​ន​)​ មួយគ្រឿង​ទៀត​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច សង​គេ​អស់​៥៥ដុល្លារ​ទាំង​ព្រឹក។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង០៩ និង១៥ ថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះ​ស៊ី​សុ​វត្ថកែង​វិថី ព្រះ​ធម្មលិខិត​អ៊ុក ស្តិ​ត​ក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ​។​

    តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក ស្តា​រិច ពណ៌​​ប្រផេះ​ពាក់​ស្លាក​លេខ រដ្ឋ 2- 0212 បើកបរ​ដោយមន្ត្រីប៉ូលិស​ម្នាក់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ម្នាក់ឯង។​

    ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​បុក​ម៉ូតូ​ហុងដា C-125 ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1C- 8564 ជិះ​ម្នាក់ឯងក្នុងទិសដៅ​ស្របគ្នា​រួច​រុញ​ទៅ​ផ្ទប់​និង​រថយន្ត​ CAMARY​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T- 2687 មួយគ្រឿង​ទៀត​ដែល​ជិះ​នៅ​ពី​ខាងមុខ​បណ្តាលឱ្យ​រងការខូចខាត​បន្តិចបន្តួច បង្កឱ្យមាន​ការកកស្ទះ​មួយសន្ទុះ​ផងដែរ​។​

    ក្រោយពេល​កើតហេតុ​បាន​មួយសន្ទុះ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ជ័យជំនះ​បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ចរាចរណ៍​មិនឱ្យ​មានការ​កកស្ទះ​ផងដែរ។ បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​ជួយ​សម្រួល​ឱ្យ​ភាគី​បង្ក​ចេញសង​ថ្លៃ​ការខូចខាត​ដល់​ម៉ូតូ​ចំនួន ៣៥ $ និង រថយន្ត ចំនួន ២០ $ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុតែម្តង​៕

 

adverise with khmeread

មតិយោបល់