adverise with khmeread Untitled 1

ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​កៀនស្វាយ​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៣​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នា​ថ្ងៃទី៣០​ វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​១២ ​និង​៣០​នាទី​ចំណុច​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០៣ ​នាក់​ប្រុស​គឺ​១.​ឈ្មោះ ​ប៉ាវ គីម​ហាក់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិគគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​), ២.​ឈ្មោះ ​យឹម  រ៉ាវី​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ជ្រោយតា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ (​ឃាត់ខ្លួន​) និង​៣.​ឈ្មោះ ​ចាន់ និមល ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិកោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ​(​រត់គេចខ្លួន​)។​

    វត្ថុ​តាំង​ចាប់យក ១.​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស ស​ង្ស​យ័​សារធាតុ​ញៀន​ចំនួន​០២​កញ្ជប់​តូច​, ២.​ម៉ូតូ​មួយគ្រឿង​ម៉ាក​គប់​ជ្រុង​សេ​៥០ ​ពណ៌​ស្លែ​ពាក់ស្លាក​លេខ ឈ​៨៩២៦​ភព​១, និង៣.​ទូរ​ស័ព្ទ​ដៃ​ពីរ​គ្រឿង​ (​ម៉ាក​NOKIA​អិន​ចុច​ពិល​ពណ៌​ខ្មៅ មួយគ្រឿង​ និង​ម៉ាក ​metfoneMF 6304​ ពណ៌​ស​ខ្មៅ​គ្មានសំបក​ខាងក្រោយ​០១​គ្រឿង)​។​

    ប៉ូលិស​ន្ត​ថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយបាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គគីរ លុះ​មកដល់​ចំណុច​ក្នុង​បរិវេណ​វត្ត​បុ​ទុម​ស​ត្ថា​រាម​ហៅ​វត្ត​ថ្មី​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ក៏ជួប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ០២​ នាក់​ខាងលើ ដោយមាន​កា​រស​ង្ស័យ កម្លាំង​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១ ​កញ្ជប់​តូច ដាក់​ក្នុង​ប្រអប់​ម្សៅ​ម៉ាក ​young One (PEARL CREAM) ​នៅក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ ​ប៉ាវ គីម​ហាក់ និង​មួយ​កញ្ជប់​ទៀត​នៅ​នឹង​ឈ្មោះ ​យឹម រ៉ាវី។​

    ឃើញ​ដូច្នេះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ដើម្បី​សួរនាំ​ហើយ​ឈ្មោះ​ ប៉ាវ គីម​ហាក់ ​ភេទ​ប្រុស និង ឈ្មោះ ​យឹម រ៉ាវី ភេទប្រុស​ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ខាងលើនេះ​គឺ​ពួកគេ​ទាំង​០២​នាក់​ទិញ​ពី​ឈ្មោះ ចាន់ និមល​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដើម្បី​មក​លក់​បន្ត។​

    បន្ទាប់ពី​ជនល្មើស​ទាំង ​០២ ​នាក់​ខាងលើ​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ទាំងនោះ​ពួកខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ ចាន់ និមល​ ភេទ​ប្រុស កម្លាំង​ផ្នែកជំនាញ​ឃាត់ខ្លួន​ឈ្មោះ​ ចាន់ និមល​ និង​ឆែក​ឆេរ​ផ្ទះ​របស់​ឈ្មោះ​ កែវ គ​ន្ធា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ដែល​ឈ្មោះ​ ចាន់ និមល​ ស្នាក់នៅ​ជាមួយ​។​

    លុះដល់​ម៉ោង​២​ និង​៥៨​នាទី​រសៀល​ថ្ងៃ ខែ ឆ្នាំ​ដដែល​បានធ្វើការ​ឆែកឆេរ​ផ្ទះ​ខាងលើ។​ សមត្ថកិច្ច​បាន​រកឃើញ​សម្ភារៈប្រើប្រាស់​គ្រឿងញៀនមួយចំនួន ចំណែក ឈ្មោះ​ ចាន់ និមល បាន​រត់​គេចខ្លួនបាត់។ ករណីនេះ​ផ្នែក​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់