adverise with khmeread Untitled 1

គេ​ថាបើ​ចង់​លក់​រថយន្ត​បាន​ថ្លៃ​ទាល់តែ​ម៉ាស៊ីន​ស្អាត​! ដូច្នេះ គួរ​លាង​ម៉ាស៊ីនរថយន្ត​ទេ​?

    ​ម៉ាស៊ីនរថយន្ត​គឺជា​ផ្នែក​មួយ​មានតម្លៃ​ថ្លៃ និង​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ឱ្យ​រថយន្ត​ដំណើរការ ហើយ​ជាទូទៅ​យើង​សម្អាត​រថយន្ត​ពី​តែ​ខាងក្រៅ និង ខាងក្នុង​រថយន្ត​ប៉ុណ្ណោះ​។ ហើយ​យើង​មិនសូវ​ខ្វល់​ពី​ផ្នែក​គ្រឿង​ម៉ាស៊ីន​នៅខាងមុខ​នោះទេ​។ 

​    ​បើ​ម៉ាស៊ីន​ស្អាត​ជួយ​ឱ្យ​រថយន្ត​របស់លោក​អ្នក​មានតម្លៃ​ថ្លៃ​នៅពេល​លក់ និង ងាយស្រួល​រកមើល​កន្លែង ដែលមាន​លេច​ប្រេង ម្យ៉ាងវិញទៀត​ផ្នែក​ខ្លះ​នៃ​ម៉ាស៊ីន ត្រូវបាន​គេ​ប្រើ​ជ័រ​ដូចជា​ខ្សែភ្លើង និង ទុយោ​ជាដើម​។ ដូច្នេះ​ជ័រ​ទាំងនេះ​ទាមទារ​ឱ្យ​ស្អាត​ជានិច្ច ដើម្បី​ជៀសវាង​ការ​ពុកផុយ ឬ ដាច់ ដែល​អាច​បណ្តាលឱ្យ​រថ​យន្ត​ឆ្លងភ្លើង ឬ រត់​មិន​ស្រួល​។​

​    ​ពេលវេលា​ដែល​ល្អ​ក្នុង​ការសម្អាត​ម៉ាស៊ីន​គឺ​នៅពេល​ព្រឹក ដោយសារតែ​ម៉ាស៊ីន​ពុំមាន​កម្តៅ ការបាញ់ទឹក​សម្អាត​ទៅ​លើ​ម៉ាស៊ីន​ទាំង​នៅពេល​ក្តៅ អាច​បណ្តាលឱ្យ​ខូច​ប្រព័ន្ធ​ភ្លើង​រថយន្ត និង ផ្នែក​មួយចំនួន​នៃ​ម៉ាស៊ីន​។ 

​    ​ដូច្នេះ​មុននឹង​ចាប់ផ្តើម​លាង​ម៉ាស៊ីន លោកអ្នក​គួរតែ​គ្រប​កន្លែង​សំខាន់​មួយចំនួន​ដូចជា​៖
​    ​- ឌី​ណា​ម៉ូ​
​    ​- ប្រអប់​ហ្វុ​យ​ហ្ស៊ី​ប​
​    ​- ដុំ​ដេរ (​បញ្ឆេះ​)
​    ​- បំពង់​អ៊ែរ និង ប្រអប់​តម្រង​ខ្យល់ (​ឬ យក​តម្រង​ខ្យល់​ចេញ​)
​    ​- គ្រប​ចង្កឹះ​ប្រេង និង ប្រេង​ហ្វ្រាំង​
​    ​- គ្រប​គំរប​ប្រេង​ផ្សេងៗ​ដូចជា ប្រេង​បូម​, ប្រេង​ចង្កឹះ​លេខ​ជាដើម​
​    ​- និង ដោះ​អាគុយ​ចេញ (​ដំបូង​អ្នក​ត្រូវ​ដោះ​ខ្សែ​ខ្មៅ (-) ចេញ​មុន​សិន បន្ទាប់មក​សឹម​ទើប​ដោះ​ខ្សែ​ក្រហម (+) ជា​ក្រោយ​)​។​

​    ​នៅពេល​គ្រប​កន្លែង​សំខាន់​រួចហើយ ត្រូវ​ប្រើ​ទុយោ​បាញ់​ទឹក​ណា ដែលមាន​សំពាធ​ទាប (​ពុំ​ខ្លាំង​ដូច​នៅ​កន្លែង​លាង​រថយន្ត​) បាញ់​លើ​ម៉ាស៊ីន និង កន្លែង​ដែលមាន​ដី បន្ទាប់មក​លាយ​សាប៊ូ និង ទឹក រួច​ដុះ​កន្លែង​កខ្វក់ ទាំងនោះ​ជាមួយ​ច្រាស់​ឱ្យបាន​ស្អាត​។ កន្លែង​ខ្លះ​ជាប់​ប្រឡាក់​ប្រេង​ពិបាក​នឹង​ដុស​សម្អាត លោកអ្នក​អាច​ប្រើ​ទឹក​ក្តៅ​ជាមួយ​សាប៊ូ​ដុះលាង​ត្រង់ចំណុច​នោះ ឬ ក៏​ប្រើ​ផលិតផល Spray បាញ់​សម្អាត​កំណ​ង​ប្រេង (Degrease Cleaner) ក៏បាន​។​

​    ​បន្ទាប់ពី​ដុះ​សម្អាត​រួច ត្រូវ​ជូត​ម៉ាស៊ីន និង ទុកឱ្យ​វា​ស្ងួត បន្ទាប់មក​ត្រូវ​ប្រើ​ថ្នាំប៉ូលា​ជ័រ ដើម្បីឱ្យ​ភ្លឺរលោង និង ធន់​កម្តៅ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់