adverise with khmeread Unnamed %284%29

រក្សា​ថ្នាំញៀន​ផង លាក់​កាំបិត​ទុក​ក្នុង​ម៉ូតូ​ផង​....​ជាប់​ខ្នោះ​២​នាក់​

    កណ្តាល ៖ ជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​អាវុធ​ខុសច្បាប់​ និង​​កាំបិត​ចុង​ស្រួច ​០២​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ​ធ្នូ ២០១៦ ​ម៉ោង​១២ ​និង​៣០នាទី​អា​ធ្រា​ត្រ នៅ​ចំណុច​លើ​ស្ពានថ្ម ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​។​

    ប៉ូលិស​និយាយថា ជនល្មើស ​២ ​នាក់​គឺ​១-​ឈ្មោះ ថា សុខ​ខឿ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ​មិន​ពិត​​ប្រាកដ​ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ មួង ចាន់​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​កាំបិត​ចុង​ស្រួច​ដង​ដែក ​០២ ​ប្រវែង​៣៦​ស​ង់ទី​​ម៉ែត្រ​ និង​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ MSX​ ពណ៌​ខ្មៅ​គ្មាន​ស្លាកលេខ។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត ហើយ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ជិះ​ម៉ូតូ​គ្មានស្លាកលេខ ដោយមាន​ការសង្ស័យក៏​បាន​ឃាត់​សាកសួរ​រកឃើញ​វត្ថុតាង​ដូចខាងលើ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយថា​ម៉ូតូ​ខាងលើ​ជា​របស់​ពួកខ្លួន តែ​កាំបិត​ ២ ​ដើម​ដែល​លាក់ទុក​ក្នុង​បំពង់​ស៊ី​ម៉ាំ​ង​ម៉ូតូ​មិនមែនជា​របស់​ពួកខ្លួន​ឡើយ​គឺជា​របស់​មិត្ត​ភ​ក្ដិ​ម្នាក់​មិន​ស្គាល់ឈ្មោះ​ដែល​បាន​ផ្ញើទុក។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិ​​វិធី៕

adverise with khmeread

មតិយោបល់