adverise with khmeread Unnamed %285%29

ព្រមាន ​"​បារ​បារាំង​"​ មាន​នារី​បម្រើ​រាំ​សិច​ស៊ី​របៀប​ស្រើបស្រាល​

    ភ្នំពេញ​ ​៖ ទីតាំង​បារ​បរទេស​ដែល​បើក​អាជីវកម្ម​មាន​នារី​បម្រើរាំ​សិច​ស៊ីរបៀប​ស្រើបស្រាល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ និង រំលោភ​លើ​ចិញ្ចើមផ្លូវ​សារ​ធា​រណៈ​នោះ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ធ្វើ​ការអប់រំ​ដល់​ម្ចាស់​អាជីវកម្ម កាលពី​វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្សិលមិញ នៅ​ចំណុច​ហាង​បារ​បារាំង​យីហោ ខេនឌី​បារ ​(CANDY BAR) ទីតាំង​ផ្ទះ​លេខ​២៤-២៦Eo ផ្លូវ​លេខ​១៣៦ ភូមិ​៤ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ។​

    មន្ត្រី​សាលាខណ្ឌ​បានឱ្យដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួល​ព័ត៌មាន​ថា ទីតាំង​ហាង​ Bar​​ បារាំង​ដែល​បើក​អាជីវកម្ម​មាន​នារី​បម្រើរាំ​សិច​ស៊ី​របៀប​ស្រើបស្រាល​នាំឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ប្តឹងទៅ​អាជ្ញាធរ​មូលដ្ឋាន។ ​ទើប​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​ កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដូចខាងក្រោម។

    ទី​១. ​មិន​អនុញ្ញាត​ឱ្យ​នារី​បម្រើ​ក្នុង​ហាង​រាំ​បែប​ស្រើបស្រាល​កំដរ​ភ្ញៀវ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ, ​ទី​២.​មិន​ឱ្យ​មាន​ការយក​ចិញ្ចើមផ្លូវ​បិទបាំង​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ឡើយ។​

    អាជ្ញាធរ​បញ្ជាក់ថា ក្នុង​ការចុះ​ណែនាំ​នេះ​បើ​ម្ចាស់​អាជីវកម្ម​មិន​អនុវត្តតាម​នោះអាជ្ញាធរ​នឹង​ចាត់វិធានការ​មិន​ខ្វល់​ពី​ការខាតបង់​ទ្រព្យសម្បត្តិ​ហាង​ឡើយ។​

    ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារកណ្ដាល​១ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ខណៈដែល​ហាង​បរទេស​ដែល​បើក​ព្រោងព្រាត​សម្បូរ​ទៅដោយ​ជនបរទេស​គ្រប់​ជាតិ​សាសន៍ ដែល​ចូលចិត្ត​សប្បាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​សេវា​ស្ត្រី​បម្រើ​ផ្លូវភេទ ដែល​ជ្រក​តាម​ហាង​បារាំង​ទាំងនោះ។​

    ដូច្នេះហើយ​ពួកគាត់​បាន​ទទូច​សំណូមពរ​ដល់​អាជ្ញាធរ​គួរតែមាន​វិធានការ​ទប់ស្កាត់​ចំពោះ​ហាង ​Bar​ បារាំង​ដែល​កំពុង​រីក​ដូច​ផ្សិត​ទាំងនោះ​ផងដែរ៕​

adverise with khmeread

មតិយោបល់