adverise with khmeread 1

ភ្លើងឆេះផ្ទះនៅម្តុំផ្សារឯករាជ្យ៣

    ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅ​ផ្សារ​ឯករាជ្យ​៣ ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​ប្រមាណ ៦​និង​៣០​នាទី​ព្រលឹម​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦​នេះ បណ្ត​ល​ឲ្យ​តូប​លក់​ខោអាវ​៤​តូប​ឆេះ​ខ្ទេច ។​

   មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បានចេញ​ដំណើរ​ជួយ​ធ្វើ​អន្តរាគមន៍​ហើយ​បាន​បាញ់​ទឹក​រលត់​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​។​ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​តាមផ្លូវ​វេ​ង​ស្រេង​កំពុង​សម្រួល​ចរាចរណ៍​។​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយចំនួន​ចេញ​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ត្រឡប់មកវិញ ។​

    ចំណែក​តូប​លក់ទំនិញ​លក់​ខោអាវ​៤​តូប​របស់​អាជីវករ​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​។​តែ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ៕​

adverise with khmeread

មតិយោបល់