adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួស​ដោយ​ចេតនា​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​បង្ក​បួស​ដោយ​ចេតនា​នៅ​ថ្ងៃទី​០១ ​ធ្នូ ២០១៦​ វេលា​ម៉ោង​០៨ និង៣០​នាទី​នៅ​ចំណុច ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អំពារ​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកា​ឈ្មោះ ​ម៉េ​ន វ៉ាន់ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​០៤៤​ដកប​ចខ​ចុះ​ថ្ងៃទី​២៧.០១.២០១២ របស់លោក​ ធ្ធាំ ប៊ុណ្ណា ​ចៅក្រម​ស៊ើបសួរ​រ​សាលាដំបូង​ខេត្តកណ្តាល ពីបទ​បង្ក​របួស​ដោយ​ចេតនា​​ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី​ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ​២០០៦​។​ ក្នុងករណីនេះ សមត្ថកិច្ច​បន្ត​ចាត់ការ​តាមនីតិវិធី៕​

adverise with khmeread

មតិយោបល់