adverise with khmeread Untitled 1

ធ្លាក់​ វ៉េ​រ៉ង់​ដា ​សង្កត់​លើ​កម្មករសំណង់​ម្នាក់​ស្លាប់​ភ្លាម​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​បាក់ ​វ៉េ​រ៉ង់​ដា ​បណ្តាលឱ្យ​សង្កត់​លើ​កម្មករសំណង់​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី០១ ​ធ្នូ​ឆ្នាំ​២០១៦​នេះ នៅផ្ទះ​ល្វែង​កំពុង​សាងសង់​គ្មាន​លេខ ផ្លូវលំ ក្រុមទី៥ ភូមិព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភពពី​កម្មករ​ធ្វើការ​ជាមួយគ្នា​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាង​លើ​ជនរងគ្រោះ​ និង​ឈ្មោះ ​ប៊ី បាននាំគ្នា​ដោះ​ជើងទ្រ ​វ៉េ​រ៉ង់​ដា ​ខាងមុខ ចៃដន្យ​ធ្លាក់​មក​សង្កត់​បណ្តាលឱ្យ​ស្លាប់​ម្នាក់ រួច​ក៏​នាំ​ដូ​យ​យក​សព​ចេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹ​ថា សាកសព​ឈ្មោះ ផុន តឿ ភេទប្រុស ​អាយុ២៥​ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ​ភូមិ ព្រៃ​សង្កែ ឃុំ​ខ្សែ​ត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

    បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ  រួច​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្វាយរៀង​៕​

adverise with khmeread

មតិយោបល់