adverise with khmeread Untitled 1

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដេកស្លាប់​នៅផ្ទះ​សំណាក់​ "ទន្លេសាប​"

    ភ្នំពេញ​ ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដេកស្លាប់​នៅ​បន្ទប់​ទឹកជា​ន់ទី​២ ក្នុង​បន្ទប់​លេខ​២០២​ ​នៅផ្ទះ​សំណាក់​ទន្លេសាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ចុះទៅ​ត្រួតពិនិត្យ ដែល​ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា អាច​ស្លាប់​មកពី​ជនរងគ្រោះ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត។​

    ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​"ទន្លេសាប" ទីតាំង​លេខ​៤ ​និង​៦ ផ្លូវ​១០៤ ក្រុម​៨១ ភូមិ​៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ALLEN MARK WAYNE ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ N៩១៤២៧១៤។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា ជនបរទេស​ខាងលើ​បាន​ចូលមក​ស្នាក់​បន្ទប់​លេខ​២០២ តាំងពី​ថ្ងៃទី​១៥ តុលា ២០១៦  ហើយ​នៅ​ល្ងាច​ម៉ោង​៥ ថ្ងៃទី​៣០ វិច្ឆិកា​២០១៦ ជនរងគ្រោះ​បាន​ចុះមក​អង្គុយលេង​ធម្មតា​។​

    លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ ដោយ​មិនឃើញ​ជនរងគ្រោះ ចេញពី​បន្ទប់ និងនៅពេល​អ្នក​ឡើង​រៀប​បន្ទប់​ធុំក្លិន​ស្អុយ​ក៏បាន​គោះទ្វារ​គ្មាន​ការឆ្លើយតប​។ ទើប​ខាង​ផ្ទះសំណាក់ ​"ទន្លេសាប" ​យក​សោ​ចាក់​ក៏​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ត្រួតពិនិត្យ​តែម្តង​។​

    ក្រោយពី ត្រួតពិនិត្យ​រួច សមត្ថកិច្ច​ក៏​យក​សព​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​ខាង​មន្ត្រី​ជំនាញ​កោសល្យវិច្ឆ័យ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​និយាយថា​ករណី​ខាងលើនេះ​ស្លាប់​ដោយ​គាំងបេះដូង៕

adverise with khmeread

មតិយោបល់