adverise with khmeread Untitled 1

រាន​ទេវតា​បាន​សង្កត់​លើ​ក្មេង​ស្រី​អាយុ​ ៥ ​ឆ្នាំ​ម្នាក់ទៀត​ស្លាប់​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ មាន​ករណី​ក្មេងស្រី​ម្នាក់ទៀត​អាយុ​៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្រែ​ព្រែង​សង្កាត់ កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ត្រូវ​រាន​ទេវតា​រអិល​ធ្លាក់​សង្កត់ពីលើ​បណ្តាលឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត​១ រសៀល​ថ្ងៃទី​០១ ធ្នូ ២០១៦​។​

    ប៉ូលិសនិយាយថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉េង ជូលី អាយុ៥ឆ្នាំ រស់នៅស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។

    គួររំលឹកថា មាន​ករណី​ក្មេងប្រុស​ម្នាក់​ជា​សិស្សសាលា​ព្រែក​ឫស្សី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ត្រូវ​រាន​ទេវតា​ដែល​គេ​ដាក់តាំង​លក់​បាក់​ធ្លាក់​សង្កត់ពីលើ កាលពី​វេលា​ម៉ោងជាង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ជិត​វត្ត​ព្រែក ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ខេត្តកណ្ដាល​។​

    ប្រភព​បឋម​បានឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ កុសល វិសាល អាយុ​៨​ឆ្នាំ ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៣​ សាលារៀន​ព្រែក​ឫស្សី  ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​ចំ​ពីលើ​ខ្ទេច​ក្បាល​ស្លាប់​តែម្ដង​។​

    បន្ទាប់មក​ក្រុមគ្រួសារ​ក្មេងប្រុស​រងគ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ឱប​សព​ក្មេងប្រុស​រងគ្រោះ​គួរ​ស​ង្វែ​គ​បំផុត៕​

adverise with khmeread

មតិយោបល់