adverise with khmeread Donnie

កុំ​កុំ ចង់​ធ្វើជា​គំរូ​ដល់​តារាភាពយន្ត​អាស៊ី​ដទៃទៀត​

​    ​តារាភាពយន្ត​ក្បាច់គុណ Donnie Yen ហៅ កុំ​កុំ បានបង្ហាញ​មុខ​នៅ​រោង​មហោស្រព TCL Chinese Theatre របស់​ហូលីវូដ​កាលពី​ថ្ងៃ​ពុធ ដោយ​បង្ហាញ ក្តី​សង្ឃឹមថា តាមរយ​:​ការសម្តែង​របស់លោក​នឹង​ជំរុញ​ទឹកចិត្ត​ដល់​ជនជាតិ​អាស៊ី​ផ្សេងទៀត​ឲ្យ​ចាប់យក​អាជីព​សម្តែង​។​

​    ​តារា​ក្បាច់គុន​ដែល​គ្រង​តំណែង​ជើងឯក​ពិភពលោក​ជាច្រើនលើក​ផ្នែក​ក្បាច់គុន​វូ​ស៊ូ​រូបនេះ ត្រូវបាន​កោតសរសើរ​ចំពោះ​ការងារ​ក្នុង​វិស័យ​ភាពយន្ត​ចិន ប៉ុន្តែ​លោក​ក៏​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ល្បីៗ​របស់​ហូលីវូដ​ដូចជា​រឿង “ Rogue One: A Star Wars Story” ផងដែរ​។​

​    ​តារាភាពយន្ត​ហុងកុង​វ័យ​៥៣​ឆ្នាំ​រូបនេះ​បាន​និយាយថា “​ពេលខ្លះ ក្នុងនាម​ជា​តារាភាពយន្ត​អាស៊ី​មិន​ងាយស្រួល​ទេ ។ ជា​អកុសល ច្រើន​ឆ្នាំ​មកហើយ តារាភាពយន្ត​អាស៊ី​ជាច្រើន​នាក់​គ្មាន​ឱកាស​ស្មើ​ឬ​ដូច​គេ​ទេ​”​។​

​    ​កុំ​កុំ បាន​បន្ថែមថា “​ប៉ុន្តែ​ខ្ញុំ​គិតថា អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល​។ ហើយ​ខ្ញុំ​ពិតជា​ចង់​ក្លាយជា​តារាភាពយន្ត​ម្នាក់​ដែល​ធ្វើជា​គំរូ​ដល់​តារាភាពយន្ត​ដទៃ​”​។​
​    ​ដោយ​ត្រូវបាន​មើលរំលង​ដោយសារ​តែមាន​តារា​ក្បាច់គុន ឈិន ឡុង និង​តារា​កុង​ហ្វូ​ផ្សេងទៀត​នោះ កុំ​កុំ ចាប់ផ្តើម​បោះជំហាន​ចូល​ហូលីវូដ​ដោយ​សន្សឹមៗ​ចាប់តាំងពី​បង្ហាញមុខ​ក្នុង​រឿង “Blade II” កាលពី​ឆ្នាំ​២០០២​មក​។​

​    ​កុំ​កុំ កើត​នៅ​ខេត្ត​គ័ង​តុង​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​ចូលមក​ទឹកដី​ហុងកុង​ទី​ដែល​គាត់​រស់នៅ​រហូត​ដល់ពេល​បច្ចុប្បន្ន តាំងពី​អាយុ​២​ឆ្នាំ ហើយ​ក្រោយមក​បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​ធំធាត់​នៅ​តំបន់​ឆាយ​ណា​ថោ​ន​ក្នុង​ទីក្រុង​បូ​ស្តុ​ន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់