adverise with khmeread Rooney and gareth

Wayne Rooney ស្លេក​មុខ បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​តែងតាំង​លោក Gareth Southgate ជា​ផ្លូវការ​

​    ​កីឡាករ Wayne Rooney ចាប់ផ្តើម​បែកញើស​ថ្ងាស​ជុំវិញ​អនាគត​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ទាប់ពី​លោក Gareth Southgate ត្រូវបាន​សហព័ន្ធ​បាល់ទាត់​តែងតាំង​ពី​ជា​គ្រូបង្វឹក​ថ្មី និង​ផ្តល់​គាំទ្រ​ឲ្យ​ធ្វើការ​រុះរើ​ក្រុម​តាម​អំពើរ​ចិត្ត​។ 

​    ​លោក Gareth ទទួលបាន​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ ដើម្បី​បន្ត​តំណែង​ពី​លោក Sam Allardyce ហើយ​លោក​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​២​លាន​ផោន​ក្នុង​មួយឆ្នាំ​។ បន្ទាប់ពី​ការដឹកនាំ​បណ្តោះអាសន្ន​បួន​ប្រកួត​ប្រកបដោយ​ផ្លែផ្កា​នោះ លោក Gareth មានបំណង​ចង់​រៀបចំ​ក្រុម​ឲ្យ​ក្លាយជា​ក្រុម​ផ្ទាល់​របស់លោក​។​លោក​នឹង​ជួប​ជាមួយ​កីឡាករ​ម្នាក់ៗ ដើម្បី​ពិភាក្សា​ពី​អនាគត​របស់​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ ហើយ​សហព័ន្ធ​បាល់ទាត់​នឹង​គាំទ្រ​រាល់​ការសម្រេចចិត្ត​របស់គាត់​។​

​    ​អនាគត​របស់​ប្រធាន​ក្រុម Wayne Rooney ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ចាប់តាំងពី​កីឡាករ​រូបនេះ​ចូលរួម​កម្សាន្ត​ពេល​រាត្រី​នៅ​សណ្ឋាគារ ប៉ុន្តែ​សហព័ន្ធ បាល់ទាត់​មិនបាន​ដាក់ទោស​កីឡាករ​រូបនេះ​ទេ​។ ប៉ុន្តែ​អ្នកចាត់ការ​ថ្មី​នេះ ប្រ ហែល​ជា​ដាក់ជំនួស​អ្នកផ្សេង​ហើយ​៕

adverise with khmeread

មតិយោបល់