adverise with khmeread 1

បារាំង​ព្រមាន​ថា​អាច​នឹង​ឃើញ​ការសម្លាប់​រង្គាល​អាក្រក់​បំផុត​ក្នុង​ក្រុង​អា​ឡេ​ប៉ូ ចាប់តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២

    ​ទីក្រុង​អា​ឡេ​ប៉ូ​កំពុង​ជួបប្រទះ "​ការចុះ​នរក​ពិតៗ​" ចំពេល​មានការ​ព្រមាន​ថា ទីក្រុង​នេះ​នឹង​ឃើញ​ការសម្លាប់​រង្គាល​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​សង្គ្រាមលោក​ទី​ពីរ ខណៈដែល​ទ័ព​របស់លោក​ប្រធានាធិបតី​អាសាដ​បន្ត​ការវាយលុក​ដ៏​ឃោរឃៅ​មកលើ​ទីក្រុង​នេះ​។​

​    ​បន្ទាប់ពី​បួន​ខែ​នៃ​ការឡោមព័ទ្ធ និង​យុទ្ធនា​ការទម្លាក់​គ្រាប់បែក ដែល​បាន​កម្ទេច​ពួក​ឧទ្ទាម​ដែល​កាន់កាប់​ទីក្រុង​អា​ឡេ​ប៉ូ​ភាគ​ខាងកើត ជន​ស៊ីវិល​កំពុង​ចាកចេញ​ឆ្លងកាត់​សមរភូមិ​ជួរមុខ ដើម្បី​គេចចេញ​ពី​ការប៉ុនប៉ង​របស់លោក​បា​សា​អាល់​អាសា​ដក​ដើម្បី​កម្ចាត់​ពួក​ឧទ្ទាម​ពី​ទីក្រុង​នេះ​ឱ្យអស់​ជា​រៀងរហូត​។​

​    ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​សម្រុក​រុលទៅមុខ​យ៉ាង​លឿន​ដោយ​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​រុស្ស៊ី និង​កងជីវពល​សម្ព័ន្ធ​មិត្ត បាន​បង្ខំ​មនុស្ស​រាប់ពាន់នាក់​ឱ្យ​ចាក​ចេញពី​ទីលំនៅ​ដោយ​ធ្វើឱ្យ​អ្នកស្រុក​មិន​ប្រាកដ​ពី​កន្លែង​ត្រូវ​ទៅ​ដើម្បី​សុវត្ថិភាព ខណៈ​ការប្រយុទ្ធ​នៅ​ជួរមុខ​បាន​ចល័ត​ទី​យ៉ាង​លឿន ហើយ​ក្រុម​ឧទ្ទាម​ជួប​ការលំបាក​ក្នុងការ​គ្រប់គ្រង​សង្កាត់​សំខាន់ៗ​។​

​    ​កាលពី​ថ្ងៃ​ពុធ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ពិភាក្សា​វិ​ប​តិ្ត​មនុស្សជាតិ​។ មុន​ការជួបជុំ ឯកអគ្គរដ្ឋទូត​បារាំ​ង​លោក Francois Delattre បាន​ព្រមាន​ថា "​បារាំង​និង​ដៃគូ​របស់ខ្លួន​មិនអាច​នៅ​ស្ងៀម​ចំពោះមុខ​អ្វីដែល​អាចជា​ការសម្លាប់​រង្គាល​ជន​ស៊ីវិល​ដ៏​ធំ​មួយ​ចាប់តាំងពី​សង្គ្រាមលោក​ទី​ពីរ​បានឡើយ​"៕

 

ប្រភព៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់