adverise with khmeread 3ae0979700000578 0 image a 9 1480501053557

នាយក​សាលា​កោះហៅ​ម្តាយ​មកដល់​សាលា ក្រោយ​កូន​របស់គាត់​សើច​រាល់ថ្ងៃ​ដាក់​អ្នកគ្រូ​ឈ្មោះថា Miss Butt (​កញ្ញា​កំប៉េះគូថ​)

​    ​ម្ដាយ​ម្នាក់​ត្រូវបាន​ហៅ​មកជួប​ប្រជុំ​បន្ទាន់​នៅ​សាលា​មួយ ដោយសារតែ​កូនស្រី​អាយុ ៥ ឆ្នាំ​របស់គាត់​មិនអាច​ឈប់​សើច ដោយសារ​ឈ្មោះ​របស់​គ្រូបង្រៀន​របស់​នាង​ឈ្មោះ Miss Butt (​កញ្ញា​កំប៉េះគូថ​)​។​

​    ​ម្ដាយ​ឈ្មោះ Priscilla Terumalai មកពី Leytonstone ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍ ត្រូវបាន​កូនស្រី​ឈ្មោះ Annalise ប្រាប់ថា នាង​មិនអាច​ទប់​សំណើច​បានទេ​ដោយសារ​ឈ្មោះ​អ្នកគ្រូ​បង្រៀន​របស់​នាង​គួរឱ្យ​ចង់​សើច​ពេក​។​

​    ​បន្ទាប់មក លោកស្រី Terumalai ត្រូវបាន​ណាត់​ឱ្យ​ជួប​គ្រូបង្រៀន​ឈ្មោះ Miss Butt នៅ​សាលា​បឋម Mayville ដើម្បី​និយាយប្រាប់​រឿងហេតុ​នេះ​។​

​    ​លោកស្រី Terumalai និយាយថា សាលា​ធ្វើបែបនេះ​គឺ​ដូច​មើលងាយ​គាត់​ណាស់ ព្រោះ​ក្មេង​នៅ​តូច​មិនដឹងខ្យល់​អ្វី​ទាំងអស់ រួច​ចាំបាច់​ហៅ​គាត់​មក​អប់រំ​រឿងនេះ​ធ្វើ​អ្វី​?

​    ​Terumalai និយាយទៀតថា គាត់​ត្រូវតែ​ប្តូរ​សាលា​ឱ្យ​កូន​គាត់​ហើយ កុំឱ្យ​ខូច​សតិអារម្មណ៍​ក្មេង​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់