adverise with khmeread 1

ហ្វូង​តារា​បង្ហាញ​ម៉ូត​លំដាប់​កំពូល​ពិភពលោក​លើកគ្នា​ពី​អាមេរិក​មក​ដើរ​ម៉ូត​ក្នុង​កម្មវិធី​ដ៏​ធំ​នៅ​ប៉ារីស​

    ​វា​គឺជា​កម្មវិធី​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​ជុំវិញ​ពិភពលោក ដែលមាន​តារា​បង្ហាញ​ស្អាត​ជាច្រើន​បង្ហាញខ្លួន​នៅ​ទីក្រុង​ប៉ារីស​។​

​    ​ក្នុងនោះ​មាន​កំពូល​តារា​បង្ហាញ​ម៉ូដ​នាង Gigi និង​ប្អូនស្រី​របស់​នាង Bella Hadid បាន​ចូលរួម​ជាមួយនឹង Kendall Jenner ដើរ​បង្ហាញ​ម៉ូដ​នៅ​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ល្បី Victoria's Secret នៅ Grand Palais ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ពុធ ប្រទេស​បារាំង​។​

​    ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នេះ​ក៏មាន​ការប្រគុំ​តន្ត្រី​ពី​កំពូល​តារាចម្រៀង​ពិភពលោក​នាង Lady Gaga ផងដែរ ហើយ​នៅ​ចុង​សប្ដាហ៍​នេះ​ក៏​នឹងមាន​វត្តមាន​របស់លោក Bruno Mars បង្ហាញខ្លួន​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ផងដែរ​។​

​    ​ដោយឡែក​តារា​ម៉ូ​ដែល​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នាង Jasmine Tookes នឹង​បង្ហាញខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​តម្លៃ ២,៤ លាន​ដុល្លារ ដោយ​សម្លៀកបំពាក់​នោះ​មាន​បំពាក់​ត្បូង​មរកត និង​អាវទ្រនាប់​បំពាក់​ត្បូង​មាន​ទម្ងន់​ប្រមាណ ៤៥០ កា​រ៉ាត់​តម្លៃ ២,៤ លាន​ដុល្លារ​ក្នុង​កម្មវិធី​នោះដែរ​។ 

​    ​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ដើរ​ម៉ូត​របស់ Victoria's Secret ចាប់ផ្តើម​ថ្ងៃទី ៣០ និង​បញ្ចប់​ថ្ងៃទី ៥ ធ្នូ​៕ 

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់