adverise with khmeread Skysports gareth bale real madrid goal 3825172

Gareth Bale ទទួល​ការវះកាត់​ព្យាបាល​របួស​កជើង​បាន​ជោគជ័យ

​    ​Gareth Bale ទទួលបាន​ការវះកាត់​ប្រកបដោយ​ជោគជ័យ​យ​នៅលើ​បញ្ហា​របួស​កជើង​ផ្នែក​ខាងស្តាំ​របស់គាត់​ក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្លឹប​អធិរាជ​ស Real Madrid កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​វែ​ល​រូបនេះ​បាន​រងរបួស​សរសៃពួ​រក​ជើង​របស់គាត់ អំឡុង​ការប្រកួត​ទទួលបាន​លទ្ធផល​ជ័យជម្នះ ២-១ របស់​អធិរាជ​ស ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប Champions League នៅលើ​ទឹកដី​របស់​ក្លឹប Sporting Lisbon កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៧​ឆ្នាំ​រូបនេះ អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំពីរ​គ្រាប់ និង​បញ្ជូន​បាល់​ដល់​មិត្ត​រួម​ក្រុម​ចំនួន​បី​គ្រាប់​បន្ថែមទៀត​នៅក្នុង​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ដំបូង​ចំនួន ១៦​លើក​សម្រាប់​អធិរាជ​ស​ក្នុងការ​ប្រកួតប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​។​

​    ​មិនទាន់មាន​ការបញ្ជា​ក់​ច្បាស់លាស់​ណាមួយ​ទៅលើ​ការវិលត្រឡប់​មកកាន់​ទីលាន​របស់គាត់​នៅឡើយ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់