adverise with khmeread 1

ចែក​សាប៊ូ​ធុំក្លិន​លុយ​ដល់​មន្ត្រី​ដើម្បី​ឱ្យមាន​ទឹកចិត្ត​ដើរ​ប្រមូល​ពន្ធ​!

    ​ក្នុង​បំណង​ធ្វើឱ្យ​មន្ត្រី​ទារពន្ធ​រុស្ស៊ី​កាន់តែ​ចាប់អារម្មណ៍​ក្នុង​ការងារ​របស់ខ្លួន រដ្ឋាភិបាល​ប្រចាំ​តំបន់​បាន​នឹកឃើញ​ផែនការ​ដ៏​ចម្លែក​មួយ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​សាប៊ូដុំ​ដែល​ធុំក្លិន​លុយ​! គំនិត​ដែល​គេ​ចង់បាន​គឺថា ក្លិន​ដ៏​ពិសេស​នេះ​នឹង​ជួយ​ជំរុញ និង​បំផុសទឹកចិត្ត​អ្នក​ទារពន្ធ​ឱ្យ​ស្រឡាញ់ និង​រីករាយ​នឹង​ការប្រមូល​លុយ​។

​    ​គំនិត​នេះ​កើតឡើង​ចេញពី​លោក Aman Tuleyev អភិបាល​តំបន់ Kemerovo Oblast ស្ថិតនៅ​រុស្ស៊ី​ភាគ​កណ្តាល​។ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​ការប្រើ​នូវ​ដុំ​សាប៊ូ​ធុំក្លិន​លុយ​នេះ វា​នឹង​ធ្វើឱ្យ​ក្លិន​នេះ​នៅជាប់​នឹង​ខ្លួន​អ្នកប្រមូលពន្ធ​បាន​ពេញ​មួយថ្ងៃ ហេតុដូចនេះ​ហើយនឹង​ធ្វើ​ឱ្យ​ពួកគេ​ចូលចិត្ត​លុយ និង​កាន់តែ​បង្កើន​អត្រា​ដើរ​ទារពន្ធ​៕

adverise with khmeread
ប្រភព៖ OTC

មតិយោបល់