ផ្ទៃមុខរបស់ Wayne Rooney ត្រូវបានប្រឡាក់ទៅដោយឈាម បន្ទាប់ពីត្រូវបានទទួលរងការធាក់ជាមួយនឹងបាតស្បែកជើងមកចំផ្ទៃមុខពីសំណាកកីឡាករ Winston Reid ។
ប្រធានក្រុមបិសាចក្រហម Manchester United រូបនេះ បានត្រូវការការសង្គ្រោះបន្ទាន់ ដោយបុគ្គលិកពេទ្យរបស់ក្លឹបមុនឆ្ពោះទៅកាន់ការបញ្ចប់នៃកាប្រកួតក្នុងជំនួប EFL Cup ដែលពួកគេទទួលបានជ័យជម្នះទៅលើក្រុមញញួរធំ West Ham។
Rooney បានបញ្ចេញទម្រង់លេងដ៏លេចធ្លោក អំឡុងជ័យជម្នះ ៤-១ ដោយជួយរួមចំណែកធ្វើឱ្យ Zlatan Ibrahimovic និង Anthony Martial ស៊ុតបានម្នាក់ ២ គ្រាប់។
ខ្សែប្រយុទ្ធ ដែលនៅសល់ត្រឹមតែមួយគ្រាប់ទៀតដើម្បីបំបែកកំណត់ត្រារបស់វីរបុរសប្រចាំក្លឹបលោក Sir Bobby Charlton នឹងវិលត្រឡប់មកផ្ទះវិញជាមួយស្នាមរបួសលើថ្ពាល់ខាងឆ្វេង៕
