adverise with khmeread Gettyimages 626795120.vadapt.767.high.0

Cavani ដោះអាវ​ឧទ្ទិស​គ្រាប់​បាល់​ទី ១០០ របស់ខ្លួន​ទៅកាន់​ក្រុម Chapecoense រួច​ទទួល​កាត​លឿង​មួយ​

    ​សោដ​នាដកម្ម​របស់​ក្លឹប Chapecoense បានធ្វើឱ្យ​ពិភពលោក​ពិតជា​មា​នភា​ព​ក្រៀមក្រំ​បំផុត​។​

​    ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ Edison Cavani របស់​ក្រុម Paris St. Germain បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅកាន់​ជនរងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ជាមួយនឹង​អាវ​មួយទៀត​ពាក់​នៅ​ខាងក្នុង​អាវ PSG​។​

​    ​បន្ទាប់ពី​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ក្នុងជំនួប​ជាមួយនឹង Angers កាលពី​យប់មិញ​នេះ Cavani បាន​ដោះអាវ​របស់ PSG ចេញ​ដើម្បី​បង្ហាញ​នូវ​អាវ​ក្នុង​មួយ​ជាមួយនឹង​គំនូស​សម្គាល់​ឈ្មោះ​កាត់​របស់​ក្រុម Chapecoense ជាមួយនឹង​ពាក្យ​មួយ​ឃ្លា​បន្ថែមថា "fuerza" ដែល​មានន័យថា "force" ឬ "strength" នៅ​ខាងក្រោម​។​

​    ​Cavani ដែលមាន​ដើមកំណើត​ជា​ប្រជាជន​អ៊ុយ​រ៉ូ​ហ្គា​យ បាន​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដទៃទៀត ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​សម្រាប់ Chapecoense និង​ជនរងគ្រោះ​នៅលើ​យន្តហោះ​ដែល​បាន​ធ្លាក់​ខូចខាត​ទាំងស្រុង ដែល​សម្លាប់​អ្នកដំណើរ​ក្នុងនោះ​ស្ទើរ​ទាំងស្រុង និង​រស់រានមានជីវិត​មកវិញ​តែ​ប្រាំមួយ​នាក់​ប៉ុណ្ណោះ​។​

​    ​អ្វី​បន្ថែម​ពីលើ​សារ​រំលែក​ទុក្ខ​មួយ​នេះ គ្រាប់​បាល់​របស់ Cavani ក៏​ជា​គ្រាប់​បាល់​ដ៏​ពិសេស​បន្ថែមទៀត ដោយ​វា​បានក្លាយ​ទៅជា​គ្រាប់​បាល់​ទី​១០០ របស់គាត់​សម្រាប់​ក្លឹប​រាល់​ការប្រកួតប្រជែង​ទាំងអស់​ផងដែរ​។ Cavani បាន​ឧទ្ទិស​គ្រាប់​ទី ១០០ ដល់​ក្លឹប​ប្រេ​ស៊ី​ល​ដែល​ធ្លាប់​យន្តហោះ​នោះ​។​

​    ​ជា​អកុសល ការផ្ញើ​សារ​រំលែក​ទុក្ខ​របស់ Cavani មានន័យថា គាត់​នឹងត្រូវ​ទទួលបាន​កាត​លឿង​។ ដោយ​ភាព​សុ​ក្រិត​ត្រឹមត្រូវ អាជ្ញាកណ្តាល Frank Schneider មិនមាន​ជម្រើស​ផ្សេង​នោះឡើយ​សម្រាប់​បញ្ហា​មួយ​នេះ ទោះបីជា​ស្ថិតនៅក្នុង​ចេតនា​ដ៏​គួរឱ្យ​គោរព​របស់ Cavani ក៏ដោយ​។ ច្បាប់​បាល់ទាត់ កីឡាករ​ណា​ម្នាក់ ដែល​បាន​ដោះ​ឯកសណ្ឋាន​របស់​ពួកគេ​ចេញ​នឹងត្រូវ​ទទួល​ការពិន័យ​កាត​លឿង ដោយ​គ្មាន​ករណី​លើកលែង​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់