adverise with khmeread 1

ថៃ​ប្រកាស​មហាក្សត្រ​ថ្មី​ជា​ផ្លូវការ​

    ​ក្រុមមន្ត្រី​ថៃ​បានប្រកាស​ជា​ផ្លូវការ​នូវ​ឈ្មោះ​ស្តេច​ថ្មី​របស់ខ្លួន គឺ ស្តេច Maha Vajiralongkorn Bodindradebayavarangkun ដែល​ពីមុន​គឺមាន​ព្រះនាម​ត្រឹម រាជទាយាទ Maha Vajiralongkorn​។ 

​    ​ឈ្មោះ​ថ្មី​នេះ​ត្រូវបាន​បញ្ចេញ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​របស់​ថៃ​កាលពី​ថ្ងៃទី ១ ខែធ្នូ បន្ទាប់ពី​ពិធីសូត្រមន្ត​គម្រប់ ៥០ ថ្ងៃ​នៃ​ការ​សោយ​ទិវង្គត​ស្តេច Bhumibol Adulyadej​។ 

​    ​ស្តេច Bhumibol Adulyadej សោយ​ទិវង្គត​នៅ​ថ្ងៃទី ១៣ ខែតុលា​។ ស្ថាប័ន​ស្តេច​ត្រូវបាន​ដឹកនាំ​ដោយ​រាជា​នុ​សិទ្ធិ​អាយុ ៩៦ ឆ្នាំ គឺ​លោក Prem Tinsulanonda បន្ទាប់ពី​ព្រះអង្គម្ចាស់​ស្នងរាជ្យ​សុំ​ពន្យារពេល​ឡើង​សោយរាជ្យ​សម្បត្តិ​។ 

​    ​ស្តេច Bhumibol ដែល​សុគត​នៅ​ព្រះជន្ម ៨៨ វស្សា ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការស្តារ​កិត្យានុភាព​ស្ថាប័ន​ស្តេច​ឡើងវិញ​។ ទ្រង់​ត្រូវបាន​ប្រជាជន​ចាត់ទុកជា​កម្លាំង​ស្ថិរភាព​មួយ ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ជាច្រើន​ជំនាន់ និង​កោលាហល​នយោបាយ​អស់​រា​ប់​ទសវត្សរ៍​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់