adverise with khmeread Untitled 1

រក​យូរហើយ​! អាហារ ៦ មុខ​នេះ​សោះ ដែល​ជួយ​ឱ្យ​ឆាប់​លូត​កម្ពស់​ខ្ពស់ស្រឡះ​

    ​កម្ពស់​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប វា​ផ្ដល់​ទំនុកចិត្ត​ឱ្យ​មនុស្ស និង​ងាយស្រួល​ធ្វើ​អ្វីមួយ​តាម​ចំណង់​ចំណូល​ចិត្តបាន​តាមរយៈ​កម្ពស់​របស់​យើង​។ មាន​កត្តា​ជាច្រើន​ដែល​អាចធ្វើឱ្យ​អ្នកមាន​កម្ពស់​ខ្ពស់​បាន​ដូចជា​កត្តា​ហ្សែ​ន លំ​ហាត់ប្រាណ និង​របប​អាហារ​។​

​    ​ក្នុង​វ័យ​ដែល​យើង​កំពុង​លូតលាស់ គប្បី​ត្រូវ​ទទួលទាន​អាហារ​ទាំងនេះ​ដើម្បី​លូត​កម្ពស់​ខ្ពស់​៖
​    ​១. ផលិតផល​អាហារ​ដូចជា​៖ ឈី​ស យ៉ា​អួ និង​ការ៉េម ដែលមាន​ផ្ទុក​វីតាមីន A,B,D ជាពិសេស E និង​កាល់ស្យូម​។​
​    ​២. សាច់មាន់ ៖ អ្នក​ក៏​អាច​លូត​កម្ពស់​បន្ថែមទៀត​ដែល បើទោះជា​មាន​អាយុ ២៥ ឆ្នាំ​ក៏ដោយ ប្រសិនបើ​បរិភោគ​សាច់មាន់​។​
​    ​៣. ស៊ុត ៖ ស៊ុត អ្នក​គួរតែ​ពិសា​ផ្នែក​សរប​ស់វា​ដោយសារ​វា​មាន​ប្រូតេអ៊ីន ១០០ ភាគរយ ហើយ​អ្នក​អាច​រំលង​ផ្នែក​ក្រហម​របស់​វា​ដោយសារ​ផ្នែក​ក្រហម​ធ្វើឱ្យ​ធាត់​។​
​    ​៤. ចេក​៖ ចេក​មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ថ្នាំ​ផ្សះ (probiotic) ជួយ​ជំរុញ​សុខភាព​ជាច្រើន​រួមទាំង​ការ​លូត​កម្ពស់​។​
​    ​៥. សណ្ដែកសៀង ៖ សណ្ដែកសៀង​ក៏មាន​ប្រូតេអ៊ីន​ជំរុញ​ដល់​ជាលិកា និង​ឆ្អឹង​ផងដែរ​។​
​    ​៦. ត្រី ៖ ត្រី​នៅតែ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព រួមទាំង​ការ​លូត​កម្ពស់​។ ត្រី​ដូចជា​ត្រី​សា​ម៉ុង សា​ឌី​ន និង​ធូ​ណា​គឺ​សម្បូរ​ទៅដោយ​វីតាមីន D ដែលជា​តួអង្គ​សំខាន់​ក្នុងការ​លូត​កម្ពស់​រប​ស់​កូនៗ​របស់លោក​អ្នក​៕

ប្រភព៖1mhealthtips

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់