adverise with khmeread 1

អ្នកធ្វើការ​អង្គុយ​យូរ​ទាំងឡាយ​គួរ​ដឹង​! នេះ​ជាស​ញ្ញា​ព្រមាន​ជាមុន​ទាំង ៦ មុនពេល​គាំងបេះដូង

    ​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យមាន​ពិធី​បុណ្យសព​ច្រើន​ក្នុងប្រទេស​អាមេរិក​គឺ​ជំងឺ​គាំងបេះដូង​។ មនុស្ស​សម័យ​បច្ចុប្បន្នកំពុង​រស់នៅក្នុង​បែបផែន​ជីវិត​មួយ​ដែល​មិនមាន​សុខភាព ដូចជា​ទិញ​អាហារ​ស្រាប់ៗ អង្គុយ​រាប់​ម៉ោង​នៅមុខ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដែល​វា​បាន​ក្លាយជា​មូលហេតុ​មួយ​នៃ​ការកើត​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ​។​

​    ​នៅ​កត្តា​មួយចំនួនទៀត​ដូចជា​អាហារ​មាន​ជាតិគីមី​ប៉ះពាល់​ដល់​បេះដូង និង​ទទួល​របប​អាហារ​មិន​ត្រឹមត្រូវ​នៅពេល​មាន​ជំងឺ​បេះដូង​បណ្ដាលឱ្យ​គាំងបេះដូង​ក៏មានដែរ​។​

​    ​ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​អ្នក​គាំងបេះដូង​ស្លាប់​គឺ​មកពី​សេចក្ដី​ធ្វេសប្រហែស​មិនបាន​ចាប់អារម្មណ៍ ពី​រោគសញ្ញា​ប្រាប់​មុន​របស់​រាងកាយ​របស់​អ្នក​។ លោកអ្នក​គប្បី​គួរ​យកចិត្តទុកដាក់​ឱ្យ​មែនទែន ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ទាំងនេះ​បង្ហាញ​គឺ​បានន័យថា​អ្នកនឹង​មាន​ជំងឺ​គាំងបេះដូង​ហើយ​។​

​    ​១. ឆាប់​អស់កម្លាំង​ល្ហិតល្ហៃ ៖ ដោយសារ​សរសៃ​អា​ក់ទ័រ​ចុះខ្សោយ បេះដូង​និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​មិនអាច​ទទួល​គ្រាប់​ឈាម​គ្រប់គ្រាន់​។ សរសៃ​អា​ក់ទ័រ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បេះដូង  បើ​វា​ចុះខ្សោយ​បេះដូង​នឹង​ប្រឹង​ធ្វើការ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​អស់កម្លាំង​ល្ហិតល្ហៃ​។​

​    ​២. ដកដង្ហើម​ខ្លីៗ ៖ នៅពេល​បេះដូង​ទទួលបាន​គ្រាប់​ឈាម​តិច វា​នឹងមាន​ផលប៉ះពាល់​សួត​ក្នុងការ​ស្រូបយក​អុកស៊ីសែន​។ សួត​និង​បេះដូង​គឺ​អាស្រ័យ​គ្នា​ទៅវិញទៅមក ប្រសិនបើ​មួយ​ខូច​នោះ​អ្នក​មិនមាន​សុខភាព​ល្អ​បាន​នោះទេ​។​

​    ​៣. ខ្សោយ ៖ នៅពេល​រាងកាយ​ខ្សោយ​ដោយសារតែ​កង្វះ​លំហូរ​ឈាម​ក្នុង​រាងកាយ​ទាំងមូល​។​

​    ​៤. បែកញើស​ត្រជាក់ និង​ខ្យល់ចាប់ (​ឬ​ខ្យល់គ​)
​    ​មុខងារ​លំហូរ​ឈាម​ខ្សោយ​អាចជា​លទ្ធផល​ខ្វះ​ឈាម​ទៅក្នុង​ខួរក្បាល​។ ស្ថានភាព​បែបនេះ​គឺ​ជីវិត​របស់​អ្នក​ស្ថិតក្នុង​ការគំរាមកំហែង ហើយ​វា​បង្ហាញ​អ្នក​ឱ្យឃើញ​ច្បាស់​ថា​ទម្រង់​ខ្យល់ចាប់ និង​ស្បែក​ស្លេកស្លាំង​។ អ្នក​មិនគួរ​មិន​អើពើ​ចំពោះ​រោគសញ្ញា​នេះ​ទេ​។​

​    ​៥. ណែន​ដើមទ្រូង​
​    ​ប្រសិនបើ​អ្នកមាន​ជំងឺ​គាំងបេះដូង អ្នកនឹង​ទទួលរង​ការឈឺចាប់​ទ្រូង និង​ណែន​ដើមទ្រូង​។​

​    ​៦. គ្រុន​
​    ​ប្រសិនបើ​អ្នកទទួល​រង​រោគសញ្ញា​គ្រុន នេះ​អាចជា​សញ្ញា​គាំងបេះដូង ដែល​អាច​នឹង​កើតឡើង​ក្នុងពេល​អនាគត​។ មនុស្ស​ជាច្រើន​គ្រុន​ប៉ុន្មាន​ថ្ងៃ​មុនពេល​ពួកគេ​គាំងបេះដូង​ស្លាប់​។​

​    ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ទាំងនេះ​ត្រូវ​ទៅ​ពេទ្យ​ពិនិត្យមើល​បេះដូង និង​ទទួលយក​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​មុនពេល​ជំងឺ​វាយប្រហារ​មុន​អ្នក​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់