adverise with khmeread 1

បើ​សង្កេតឃើញ​លក្ខណៈ ៩ ចំណុច​នេះ បានន័យថា​កុំព្យូទ័រ​កំពុង​ចាប់ផ្តើម​ឆ្លង​មេរោគ​ហើយ​!

    ​អ្នក​ដែលមាន​កុំព្យូទ័រ​ប្រើប្រាស់​មួយចំនួន​ប្រហែលជា​បាន​យល់ដឹង​ខ្លះៗ​អំពី​អាកា​រៈ​មេរោគ​កំពុង​អុកឡុក​កុំព្យូទ័រ​របស់ខ្លួន​ហើយ ប៉ុន្ដែ​អ្នកខ្លះ​នៅតែ​មិនទាន់​ច្បាស់​អំពី​ចំណុច​នេះ​នៅឡើយ​ទេ​។ មេរោគ​គឺជា​កម្មវិធី​តូចៗ ឬ​គ្រាន់តែ​ជា​បំណែក​កូដ ដែល​បង្កើតឡើង​អាច​ដំណើរការ​នៅលើ​កុំព្យូទ័រ និង​អាច​ចម្លង​ខ្លួន​កាន់តែ​ច្រើនឡើងៗ ធ្វើឱ្យ​កុំព្យូទ័រ​គាំងដំណើរ​ការ​លែងកើត ឬ​ខូច​ប្រព័ន្ធ​ប្រតិបត្តិការ​តែម្ដង​។​

​    ​គោលបំណង​នៃ​ការបង្កើត​មេរោគ​កុំព្យូទ័រ​មាន​ផ្សេងៗ​គ្នា ដូចជា ដើម្បី​ដណ្ដើមបាន​ការគ្រប់គ្រង​លើ​កុំព្យូទ័រ​នោះ ហើយ​បញ្ជា​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​រកប្រាក់ ដើម្បី​លួច​ព័ត៌មាន​សំខាន់​របស់​អ្នក ប្រើ​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជាការ​បង្កើន​ចំណេះដឹង​ផ្នែក​កូដ និង​ដំណើរ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ និង​ដើម្បី​យក​មេរោគ​ដែល​បង្កើត​ទៅ​ទប់ស្កាត់​បទឧក្រិដ្ឋ​តាម​អ៊ី​ន​ធឺ​ណេ​ត​វិញ​ជាដើម​។​

​    ​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ចំនួន ៩ យ៉ាង​ដែល​មេរោគ​អាច​បង្ក​ការ​ស្មុគស្មាញ​នៅលើ​កុំព្យូទ័រ​របស់​អ្នក​៖

​    ​១. លោត​ផ្ទាំង​កម្មវិធី​ផ្សេងៗ​ឡើងមក (pop-up) រញ៉េរញ៉ៃ​ធ្វើឱ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត 
​    ​ផ្ទាំង​សារ​លោត​ឡើង​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ខ្លះ​ជា​ផ្ទាំង​កម្មវិធី​ដែល​បាន​រង​ការវាយលុក​ពី​មេរោគ​ធ្វើឱ្យ​កម្មវិធី​នោះ​ដំណើរ​ការលែង​បាន​។ ឬ​ផ្ទាំង​សារ​ខ្លះ​មាន​ទម្រង់​ដូចជា​ការឃោសនា​អ្វីមួយ ដូចជា​ការណែនាំ​ប្រាប់ថា​កុំព្យូទ័រ​របស់​អ្នក​រង​ការវាយប្រហារ​ពី​មេរោគ ហើយ​តម្រូវឱ្យ​អ្នកការពារ​ជាបន្ទាន់​។ មេរោគ​បែបនេះ អាចជា​ប្រភេទ Spyware ឬ ជា​ការរង​ឥទ្ធិពល​ពី​កម្មវិធី​កម្ចាត់​មេរោគ​ក្លែងក្លាយ ដែល​ពាក្យ​បច្ចេកទេស​គេ​ហៅ​ឈ្មោះថា​ជា “Rogueware”​។​

​    ​២. កុំព្យូទ័រ​មានដំណើរ​ការ​យឺត​ខុស​ប្រក្រតី​
​    ​នេះ​អាច​និយាយ​បា​ថា​ជា​រោគសញ្ញា​មួយទៀត ដែល​បញ្ជាក់ថា​កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ដោយសារ​មាន​ល្បឿន​យឺត​ខុសពី​ធម្មតា ខណៈដែល​លក្ខណៈ​ទំហំ​គ្រឿង​កុំព្យូទ័រ​របស់​អ្នកមាន​ខ្ពស់ៗ​ហើយ​ក្ដី​។ មេរោគ​ដែលមាន​សមត្ថភាព​បែប​នេះ ភាគច្រើន​ជា​ប្រភេទ​មេរោគ worm ឬ trojan​។ វា​ចម្លង​ចូលក្នុង​កុំព្យូទ័រ​នឹងធ្វើ​ឱ្យ​កើនឡើង​នូវ​ដំណើរការ​កិច្ចការ​ច្រើន​លើ CPU ដែលជា​ហេតុ​ធ្វើឱ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​ខ្លាំង​។​

​    ​៣. កម្មវិធី​មួយចំនួន​មិនអាច​ដំណើរការបាន​
​    ​តើ​ប៉ុន្មាន​ដង​ដែល​អ្នក​ព្យាយាម​បើក​កម្មវិធី​ពី​ម៉ឺ​នុយ Start ឬ​ពី Desktop ប៉ុន្តែ​មិនឃើញ​មាន​លោត​អ្វី​មក​សោះ​។ ពេលខ្លះ​កម្មវិធី​មួយចំនួន ក៏​នៅតែ​អាច​ដំណើរការ ទោះបី​មេរោគ​បាន​រាតត្បាត​ក៏ដោយ​។ យ៉ាងណាមិញ កម្មវិធី​មួយចំនួន​ថ្វី​ត្បិត​អាច​ដំណើរការបាន​មែន ប៉ុន្តែ​មុខងារ​មួយចំនួន​របស់​កម្មវិធី បាន​ខូចខាត មិនអាច​បំពេញមុខ​ងា​របា​ន​ដោយសារ​មេរោគ​។​

​    ​៤. មិនអាច​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត ឬ​អាច​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​បាន​ប៉ុន្តែ​ល្បឿន​យឺត 
​    ​អ្នក​ក៏​អាច​សង្កេតមើល​អាកា​រៈ​បន្ទាប់ពី​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ​តាមរយៈ​ការភ្ជាប់​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ​។ នៅពេល​មេរោគ​ឆ្លង​ចូល វា​អាចធ្វើ​ឱ្យមាន​បញ្ហា​ជាមួយ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ Service Provider ឬ​ឧបករណ៍ Router ជាដើម​។ តំណ​ភ្ជាប់​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​តរបស់​កុំព្យូទ័រ​ក៏​នឹងមាន​សភាព​យឺត​ជាង ធម្មតា​ផងដែរ​។ ប្រសិន​កុំព្យូទ័រ​រង​ការ​រាតត្បាត​ពី​មេរោគ Malware នោះ​វា​អាច​ភ្ជាប់​ទៅកាន់ URL ឬ​បើក​តំណ​ភ្ជាប់ Session ផ្សេងៗ​ពីគ្នា ហើយ​អាច​កាត់បន្ថយ Bandwidth ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​បាន​។​

​    ​៥. នៅពេល​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត ផ្ទាំង Windows ផ្សេងៗ​បាន​បើក​ឡើង ឬ​កម្មវិធី Browser បើក​ទំព័រ​ផ្សេងៗ​ដោយ​យើង​មិនបាន​ចុច​អ្វី​សោះ​
​    ​នៅពេល​មាន​រោគសញ្ញា​ជាក់លាក់​ផ្សេងទៀត ដែល​បញ្ជាក់ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ជាក់ស្ដែង​នៅពេល​អ្នកបើក​កម្មវិធី Browser ស្រាប់តែ​លោត​ចេញ​ផ្ទាំង​ផ្សេងៗ​រញ៉េរញ៉ៃ ដើម្បី​អន្ទង​ចិត្ត​ឱ្យ​អ្នក​ចង់​ចុច​ចូល តែ​គ្រាន់តែ​ជា​ការបោក​បញ្ឆោត​ប៉ុណ្ណោះ​។ មេរោគ​មួយចំនួន​ត្រូវបាន​បង្កើត​សម្រាប់​ចូលទៅ​ដោយផ្ទាល់​ទៅកាន់​វេ​ប​សាយ​ជាក់លាក់​ណាមួយ ហើយ​វេ​ប​សាយ​នោះ​គឺជា​ប្រភេទ​គេហទំព័រ​ក្លែងក្លាយ​ប៉ុណ្ណោះ​។​

​    ​៦. កម្មវិធី​កម្ចាត់​មេរោគ​លែង​ដំណើរការ ហើយ firewall ត្រូវបាន​បិទ (disable)
​    ​ដំណាក់​ការ​នេះ​មានតែ​ដំឡើង​កម្មវិធី​ឡើងវិញ ព្រោះ​ប្រព័ន្ធ​ការពារ​ត្រូវបាន​វាយប្រហារ​ទាំងស្រុង​ទៅហើយ​។​

​    ​៧. ទម្រង់ Format ផ្សេងៗ​នៅលើ​កុំព្យូទ័រ​មានការ​ផ្លាស់ប្ដូរ 
​    ​រាល់​កម្មវិធី​ទាំងអស់​ប្ដូរ​ទៅជា​កន្ទុយ​ឯកសារ​ជា .exe មិន​ថា​វា​ធ្លាប់ជា​កន្ទុយ .docx ឬ Folder ធម្មតា​ប្រែ​ទៅជា​កន្ទុយ .exe ទាំងអស់​។​

​    ​៨. ឯកសារ​បណ្ណាល័យ (Library file) សម្រាប់​ដំណើរការ​ហ្គេម កម្មវិធី … នៅលើ​កុំព្យូទ័រ ខូចខាត​
​    ​មេរោគ ដែលមាន​គេ​សរសេរ​ឡើង​យ៉ាងរឹងមាំ គឺមាន​សមត្ថភាព​បំផ្លាញ​ដល់ Library file របស់​កុំព្យូទ័រ​បាន​។ ដោយសារតែ​បែបនេះ កម្មវិធី និង​ហ្គេម​មួយចំនួន​អាច​ខូច មិនអាច​ដំណើរការបាន ដោយសារ​ដំឡើង​មិនបាន​ជោគជ័យ​។​

​    ​៩. បើក​កុំព្យូទ័រ​ភ្លាម មាន​លោត​ផ្ទាំង​សារ​យ៉ាងច្រើន តម្រូវឱ្យ​អ្នក​បិទ​ម្ដង​មួយៗ រហូត​ទាល់តែ​អស់ ឬ​មេរោគ​ខ្លះ បានធ្វើឱ្យ​ប៉ះពាល់​ដល់ក​ម្ម​វិធី Explore ដែល​ពេល​បើក​កុំព្យូទ័រ​ឡើងមក ពុំមាន icon កម្មវិធី​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់