adverise with khmeread 0

ធ្លាប់តែ​ឮ​មួកសុវត្ថិភាព​! ឥឡូវ​មានកា​តាប​សុវត្ថិភាព ដាក់ Laptop ឬ​កែវ​ខាងក្នុង​ក៏​មិន​បែក​ដែរ ពេល​ជ្រុះ​ឬ​ធ្លាក់ ហើយ​ថែមទាំង​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ការ​លង់ទឹក​ទៀត​

    ​នេះ​ប្រហែលជា​កាតា​ប ដែល​ធន់​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។ សូម​ជួប​ជាមួយ កា​តាប​ស្ពាយ Capsula Backpack​។ វា​ជាកា​តាប​ដែល​ការពារ​ការធ្លាក់​បែករ​បស់​របរ​នៅ​ខាងក្នុង និង​ការ​ឆ្កូត​ខូច​ទ្រង់ទ្រាយ​ខាងក្រៅ​។ វា​ជួយ​រក្សា​របស់​មានតម្លៃ​ឱ្យមាន​សុវត្ថិភាព និង​បំពាក់​មកជា​មួយ​ខ្សែរូត​ការពារ​ចោរលួច​ដើម្បី​បន្ថែម​សុវត្ថិភាព​។ វា​ក៏​ការពារ​ជ្រាប​ទឹក និង​អាច​សប់​ឱ្យ​ប៉ោង​ដូច​ពោង​ផងដែរ ដែល​អាច​សង្គ្រោះ​ជីវិត​អ្នក​ពី​ការ​លង់ទឹក​។ វា​មាន​ម៉ូត​សាមញ្ញ តែ​ទាក់ទាញ មិន​រញ៉េរញ៉ៃ​។ នៅ​ខាងក្នុង​កាតា​ប​មាន​កន្លែង​ដាក់​អីវ៉ាន់​ជា​ថតៗ​អាច​រើចេញ​បាន ដែល​អនុញ្ញាតឱ្យ​លោកអ្នក​លៃលក​កន្លែង​ដាក់​របស់របរ​តាម​ចំណង់​ចំណូលចិត្ត​។ សម្រាប់​កាបូបយួរ Capsula Bag ដៃ​វិញ​ក៏មាន​លក្ខណៈពិសេស​ដូចគ្នា​ទៅនឹង​កាបូបស្ពាយ​ដែរ ដោយ​ធ្វើឱ្យ​កាបូប​នេះ​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ប្រើ​គ្រប់​ស្ថានការណ៍​។  

​    ​វា​ជា​ផលិតផល​របស់​សហរ​ដ្ឋ​អាមេរិក និង​លក់​ក្នុងតម្លៃ​ចាប់ពី ៨៨ ដុល្លារ​ដល់​ទៅ ២៩០ ដុល្លារ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់