adverise with khmeread Untitled 1

មកទល់​ឥឡូវ មនុស្ស​លើ​ពិភពលោក​ភាគច្រើន​នៅតែ​មិន​យល់ ៧ ចំណុច ទាក់ទង​ហ៊ី​វ និង​អេដស៍​!

    ​ការព្យាបាល​ហ៊ី​វ​និង​អេដស៍​មាន​ភាពជឿនលឿន​យ៉ាងខ្លាំង ប៉ុន្តែ​គួរឱ្យ​ស្តាយ ការយល់ឃើញ​របស់​យើង​មិន​ជឿនលឿន​ដូច​ការរកឃើញ​វិធី​ព្យាបាល​សោះ​។ 

​    ​ការមិន​ដឹង​អ្វី​សោះ​អំពី​អេដស៍​និង​ហ៊ី​វ​មិន​ត្រឹម​ជាការ​មើលងាយ និង​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ដែល​រស់នៅ​ជាមួយ​ហ៊ី​វ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ខ្លួនឯង​និង​ដៃគូ​ជួប​ហានិភ័យ​សុខភាព​ទៀតផង​។ 

​    ​ហើយ​យោងតាម​ប្រភពព័ត៌មាន​មេត្រូ​របស់​អង់គ្លេស​បានឱ្យដឹងថា មកទល់​សព្វថ្ងៃ​មនុស្ស​ភាគច្រើន​នៅតែ​មិនទាន់​យល់​រឿង ៧ ចំណុច​ទាក់ទិន​ហ៊ី​វ និង​អេដស៍​។ 

​    ​១. មានតែ​បុរស​ខ្ទើយ​ទេ​ដែល​អាច​កើត​ហ៊ី​វ​
​    ​ហ៊ី​វ​ឆ្លង​មក​មនុស្ស​មិន​រើសមុខ​ទេ ឱ្យតែ​ភ្លាត់ស្នៀត​គឺ​ឆ្លង​ហើយ​។ 

​    ​២. កើត​ហ៊ី​វ​តាមរយៈ​ការ​ជញ្ជក់មាត់​
​    ​ថើប​មាត់​មិន​ឆ្លង​ហ៊ី​វ​ទេ​។ ហ៊ី​វ​ឆ្លង​តាមរយៈ​ការរួម​ភេទ​មិន​ប្រើ​ស្រោម និង​ចាក់​ម្ជុល​រួមគ្នា​...​។​ល​។​

​    ​៣. មនុស្ស​អាច​ឆ្លង​ហ៊ី​វ​ដោយ​ប៉ះ​ម្ជុល​ដែល​លែង​ប្រើ ឬ​បោះចោល​
​    ​ហ៊ី​វ​មិនអាច​រស់នៅ​ក្រៅ​រាងកាយ​បាន​ច្រើន​នាទី​ទេ ដូច្នេះ​គ្រាន់តែ​យកដៃ​ប៉ះ​ម្ជុល​ដែល​បោះចោល​គឺ​មិន​ឆ្លង​ទេ​។​

​    ​៤. ឱ្យតែ​រួមភេទ​ជាមួយ​អ្នក​កើត​ហ៊ី​វ​គឺ​ដឹង​តែ​កើត​ហ៊ី​វហើយ ទោះ​ពាក់​ស្រោម​ក៏ដោយ​
​    ​បើ​ប្រើ​ស្រោមអនាម័យ​បាន​ត្រឹមត្រូវ​ល្អ គឺ​មិន​ឆ្លង​ហ៊ី​វ​ទេ​។ ហើយ​បើ​ខ្លាច​ឆ្លង​ហ៊ី​វ​ណាស់ គេ​មាន​ថ្នាំ PrEP សម្រាប់​លេប​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ហ៊ី​វ​។ 

​    ​៥. ឱ្យតែ​ប៉ះពាល់​នឹង​វីរុស​ហ៊ី​វហើយ​គឺ​គ្មានអ្វី​ជួយ​បានឡើយ​
​    ​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ទេ​ថា ប្រសិនបើ​ពួកគេ​សង្ស័យថា​បាន​ប៉ះពាល់​នឹង​វីរុស​ហ៊ី​វ ពួកគេ​អាច​លេបថ្នាំ PEP តាម​ក្រោយ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ហ៊ី​វ​។​

​    ​៦. កើត​ហ៊ី​វ​គឺ​ដឹង​តែ​ស្លាប់​
​    ​គេ​មាន​ថ្នាំ​ពន្យារ​ជីវិត ហើយ​លោកអ្នក​នៅតែ​អាច​រស់នៅ​សុខ​ស្រួល និង​មាន​សុខភាព​ល្អជា​ធម្មតា​។​

​    ​៧. ប្រសិនបើ​កើត​ហ៊ី​វ​មិនអាច​មានកូន​បានទេ​
​    ​ការព្យាបាល​ហ៊ី​វ​បច្ចុប្បន្ន​អាច​ទប់ស្កាត់​ការឆ្លង​ហ៊ី​វរ​វាង​ម្តាយ​និង​កូន​។ នេះ​មានន័យថា គូស្នេហ៍ បើ​មាន​ម្នាក់​កើត​ហ៊ី​វ និង​ម្នាក់ទៀត​គ្មាន​ហ៊ី​វ​ទេនោះ គឺអាច​មានកូន​បាន ដោយ​មិន​ឆ្លង​ហ៊ី​វ​ដល់​កូន​នោះឡើយ​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់