adverise with khmeread 1

ស្ងាត់ៗ​! ឈិន​ឡុង​លួច​ទៅ​រៀន​ក្បាច់គុន​ថ្មី​ពី​តារា​ស្រី​បូលីវូដ​

    ​នាង Disha Patani ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ពិភព​បូលីវូដ​នៅក្នុង​រឿង MS Dhoni កាលពីពេល​ថ្មីៗ​នេះ​បាន​ថត​រឿង​ជាមួយ​លោក​ឈិន​ឡុង (Jackie Chan) សម្រាប់​គម្រោង​ថវិកា​អន្តរជាតិ​ដ៏​ធំ​មួយ​គឺ​រឿង Kung Fu Yoga ហើយ​បាន​ចំណាយពេល​ឯកជន​ជាមួយ​តារា​សម្តែង​ជើងចាស់​រូបនេះ​ទៀតផង​។​

​    ​ពួកគេ​ពិតជា​ស្និទ្ធស្នាល​នឹង​គ្នា​ជាខ្លាំង ហើយ​អ្នក​ទាំងពីរ​ថែមទាំង​បាន​ដោះដូរ​កំណត់ត្រា​សម្ងាត់​សរសេរ​ឱ្យ​គ្នា​ទៀតផង​។​ដូច​ថត​បទ​ចម្រៀង​នៅ​ប្រទេស​អ៊ី​ស្លង់​អ៊ីចឹង អ្នក​ទាំងពីរ​បាន​បង្កើន​បរិយាកាស​ឱ្យ​កាន់តែ​រីករាយ​តាមរយៈ​ការ​រាំ​តាម​បទ​ចម្រៀង​បូលីវូដ​។​

​    ​លើសពីនេះ នាង​ក៏បាន​បង្រៀន​ឈិន​ឡុង​នូវ​ក្បាច់គុន​ឥណ្ឌា​មួយចំនួន​ផងដែរ​។ ម្យ៉ាងវិញទៀត យោងតាម​ប្រភពព័ត៌មាន Filmfare បានឱ្យដឹងថា ឈិន​ឡុង​គឺ​ហាក់ដូចជា​គ្រូបង្ហាត់​គុន​ម្នាក់​ដល់ Disha ដោយ​ជំរុញ និង​គាំទ្រ​នាង​តាមរយៈ​ក្បាច់គុន​របស់​នាង និង​ឈុត​ឆាក​វាយប្រហារ​ជាច្រើន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់