adverise with khmeread 1

អតីត​តារា​កូនជ្រូក​ថៃ​លាតត្រដាង​ពី​រឿង​ដែល​នាង​ភ័យខ្លាច​បំផុត​ក្នុង​ជីវិត​នាង បន្ទាប់ពី​រៀបការ​ជាមួយ​សេដ្ឋី​អាយុ ៧០ ឆ្នាំ​

    ​អតីត​តារា​សិច​ថៃ​ម្នាក់ ដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រិយមិត្ត​របស់​នាង​នៅពេល​នាង​រៀបការ​ជាមួយ​សេដ្ឋី​លុយ​លាន ដែលមាន​អាយុ​អាច​ធ្វើជា​ឪពុក​នាង​បាន បាន​និយាយថា ការភ័យខ្លាច​បំផុត​ក្នុង​ជីវិត​របស់​នាង គឺ​ខ្លាច​ប្តី​គាំងបេះដូង​ស្លាប់​អំឡុងពេល​រួមភេទ​។​

​    ​នាង Kejsarin Chaichalermphol ដែលជា​ទូទៅ​គេ​ស្គាល់​ជានា​ង Nong Nat បាន​ក្លាយជា​គោលដៅ​របស់​អ្នកកាសែត​បន្ទាប់ពី​នាង និង​អ្នកជំនួញ​វ័យ ៧០ ឆ្នាំឈ្មោះ Harold Nesland Jr បាន​រៀបការ​ជាមួយគ្នា​។​

​    ​ខណៈ​ចំណង​មេត្រីភាព​របស់​អ្នក​ទាំងពីរ​រង​ការរិះគន់ តារា​សម្រស់​ស្រស់ស្អាត​វ័យ ៣១ ឆ្នាំ​រូបនេះ ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង Tokyo Hunter និង Asian Heart បាន​ទទូចថា អ្នក​ទាំងពីរ​ពិតជា​ស្រឡាញ់គ្នា​ពិតប្រាកដ ហើយ​បាន​ឆ្លងកាត់​ការលំបាក​ជាមួយគ្នា​ទៀត​។​

​    ​អតីត​តារា​កូនជ្រូក​រូបនេះ​បាន​និយាយថា នាង​បានគិត​អំពី​ការ​លែងលះ​សេដ្ឋី​អាមេរិក​រូបនេះ ព្រោះតែ​ការរស់នៅ​ឆ្ងាយ​ពីគ្នា​ពេក ហើយ​នាង​ព្រួយបារម្ភ​អំពី​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​នឹង​សម្លាប់​គាត់​។​

​    ​តារា​ម៉ូ​ដែល​រូបនេះ ដែល​ត្រូវបាន​កាត់ទោស​នៅក្នុង​ប្រទេស​ថៃ​ដោយសារ​រឿង​អាសអាភាស​គឺ​ខុសច្បាប់ បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​ដូចជា ខ្ញុំ​ចង់​នៅ​ម្នាក់ឯង​។ ខ្ញុំ​មិន​ចង់​មើលថែ​នរណា​ឡើយ​។ យើង​ជួបគ្នា​មួយខែ​តែម្តង​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​គិតថា​ទំនាក់ទំនង​នេះ​មិនអាច​ទៅរួច​ទៀតឡើយ ហើយ​ខ្ញុំ​មាន​មនុស្ស​ប្រុស​ច្រើនណាស់​ដែល​ចូលចិត្ត​ខ្ញុំ​"​។​

​    ​នាង​បាន​បន្តថា "​ខ្ញុំ​មិនបាន​ណាត់ជួប​នរណា​ឡើយ​នៅពេល​ខ្ញុំ​ព្យាយាម​លែងលះ​គាត់​ដំបូង ប៉ុន្តែ​លើក​ទី​ពីរ និង​ទី​បី​ខ្ញុំ​បាន​សារភាព​ចំពោះ​គាត់​ថា ខ្ញុំ​មាន​បុរស​ថ្មី​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​លែងលះ​ខ្ញុំ​ឡើយ​។ គាត់​បាន​និយាយថា ដរាបណា​ខ្ញុំ​មិនអាច​រកម​នុស្ស​ល្អ​ជាង​គាត់ គាត់​នឹងមិន​ទៅណា​ឡើយ​"​។​

​    ​នាង​ក៏បាន​លាតត្រដាង​ពី​ជីវិត​ផ្លូវភេទ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ខ្លួន​យ៉ាង​ដូច្នេះ​ថា "​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកយើង យើង​បាន​រួមភេទ​ប៉ុន្តែ​មិន​ញឹកញាប់​ឡើយ​ព្រោះ​យើង​នៅ​ជាមួយគ្នា​មិនមែន​ដោយសារ​ជីវិត​ផ្លូវភេទ​ឡើយ​"​។ នាង​បាន​បន្តថា "​គាត់​ត្រូវតែ​ផឹកថ្នាំ​ដោយសារ​អាកា​រៈ​បេះដូង​របស់គាត់​។ ខ្ញុំ​ពិតជា​ខ្លាច​ណាស់​ក្រែងលោ គាត់​ស្លាប់​គាំងបេះដូង​ពេល​កំពុង​រួមភេទ​"​។​

​    ​លោក Harold បាន​ឆ្លង​ការវះកាត់​កាលពីពេល​ថ្មីៗ​នេះ ជាមួយ​នាង Kejsarin បាន​បង្ហោះ​រូបភាព​ជាច្រើន​នៅលើ Instagram របស់​អ្នក​ទាំងពីរ​នៅ​ជាមួយគ្នា​នៅ​មន្ទីរពេទ្យ​ទៅកាន់​អ្នកគាំទ្រ​ប្រមាណ ២៣៧.០០០ នាក់​។​

​    ​នាង​បាន​ទទូចថា ការយល់ច្រឡំ​របស់​អ្នក​ទាំងពីរ​គឺ​ទុក​នៅ​ពី​ក្រោយខ្នង ហើយ​នាង​កំពុង​រង់ចាំ​ទិដ្ឋាការ​ដើម្បី​អនុញ្ញាតឱ្យ​នាង​អាច​ចូលរួម​ជាមួយ​ប្តី​របស់​នាង​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​មុខ​ជំនួញ​របស់គាត់​។​

​    ​កាលពីដើម​ឆ្នាំនេះ​នាង​បាន​លាតត្រដាង​ពី​អាថ៌កំបាំង​ដើម្បី​បាន​បុរស​ជា​អ្នកមាន គឺ​ត្រូវ​ក្លាយជា​ពុទ្ធសាសនិក និង​បួងសួង​រាល់ថ្ងៃ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់